កំពង់ស្ពឺ : ជនល្មើស៣នាក់ បានបាញ់ប្រហារមួយគ្រាប់ បណ្តលអោយយុវជនម្នាក់ រងរបួសធ្ងន់ ត្រង់ជើង កាលពីវេលាម៉ោង ប្រមាណ១២:៥០នាទីយប់ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅរង្វង់មូលសម្តេច សង្ឃ ជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលការបាញ់ប្រហារនះ សង្ស័យផ្តើមចេញ ពីរឿងដណ្តើមស្រី។

មន្រ្តីនគរបាលប៉ុស្តិ៏រការធំ បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ហេង តៃសេង អាយុជាង២០ឆ្នាំបានបើកម៉ូតូ ឌុបនារីម្នាក់ ទំនងជាស្រីស្នេហ៏ចូលទៅផឹកសីុ នៅហាងរំលេចមនោរម្យ ស្រាប់តែលេចមុខ ជនល្មើស៣នាក់ ជិះម៉ូតូ២គ្រឿង បាញ់ប្រហារមួយគ្រាប់ ចំជើង បណ្តាលអោយរងរបួសធ្ងន់តែម្តង ។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកមកកាន់រាជធានីភ្នំពេញ ធ្វើការសង្គ្រោះ ខណ:ដែលជនល្មើសគេចខ្លួន ដោយសុវត្ថិភាព ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល