CamNews
Rolls-Royce Phantom ពណ៌ស ថ្លៃថ្នូរ
ក្រុមហ៊ុន កែច្នៃយានយន្ត SCC របស់អាមេរិក ហៅលទ្ធផលរបស់ខ្លួនគឺ Phantom Kocainដើម្បីបង្ហញនូវសេចក្តីទាក់ទាញ ដែលមិនមានអី្វទាក់ទងជាមួយនឹង គ្រឿងញៀននោះទេ។
SCC គឺជាហាងកែច្នៃយានយន្តដ៏ល្បី នៅប្រទេសអាមេរិក។ គេបានធ្លាប់កែថ្នៃផលិតផលជាច្រើនដូចជា Ferrari Lamborghini... ឬ Maybach Rolls-Royce Bentley។ ឆ្នាំ២០០៤ហាងនេះបានធ្លាប់បង្កើតនិន្នការលាបពណ៌ខ្មៅស្រាលចំពោះ Phantom ដែលពណ៌ខ្មៅទាំងស្រុង ឈ្មោះ Matte Black។ លើកនេះ SCC បង្ហាញstyle ផ្សេងដោយប្រើថ្នាំលាបពណ៌ស.គុជខ្យង់លើ Phantom ឆ្នាំ២០០៧។ គែមរបស់កងដើម ត្រូវជំនួសដោយគែម ទំនើបទាន់សម័យ ម៉ាក Asanti មានទំហំ២៦inch។