CamNews

រឿងអាស្រូវ ភិន សុ​ដា​លីស និង​ឪ​ពុក​ផ្ទុះ​​ឡើង​ជា​ថ្មី ខណៈ​គ្រួសារ ប៉ែន ចំរ៉ុងនៅ​បន្ត​គ្មាន​ប្រតិកម្ម

(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់មួយស្របក់ធំ ជុំវិញជម្លោះមិនចុះសម្រុងគ្នា រវាងក្រុមគ្រួសាររបស់តារាសម្ដែង ភិន សុដាលីស ក្រោយពីនាងបានសម្រេចចិត្តចាកចេញពីផ្ទះ ទៅរស់នៅជាមួយគូស្នេហ៍ គឺលោក ប៉ែន ចំរ៉ុង ធ្វើឲ្យឪពុករបស់នាង គឺលោក អ៉ិន សុភិន មិនពេញចិត្ត ហើយបើកកកាយរឿងគ្រួសាររបស់ខ្លួន ឲ្យមហាជនបានដឹង ជាហូរហែរួចមក ថ្មីៗនេះជម្លោះ ក្នុងគ្រួសារតបែបអភិជនមួយនេះ បានកម្រើកឡើងជាថ្មី បន្ទាប់ពីលោក អ៉ិន សុភិន បានសរសេរសារ បង្ហាញពីអារម្មណ៍ឈឺចាប់ នៅពេលគ្រួសាររបស់ លោក ប៉ែន ចំរ៉ុង បានប្រើពាក្យសម្ដី មើលងាយមើលថោកដល់រូបលោក នាពេលកន្លងមក។

ទោះបីជាសង្រ្គាមពាក្យសម្ដី ហែក​ហួរគ្នា រវាង ភិន សុដាលីស ជាកូនស្រី និងលោក អ៉ិន សុភិន ជាឪពុក ចាប់ផ្ដើមឆ្លើយឆ្លងគ្នា ជាថ្មីឡើងវិញក្ដី ក៏មហាជនទូទៅសង្កេតឃើញថា សម្រាប់គ្រួសាររបស់តារាសម្ដែងលោក ប៉ែន ចំរ៉ុង ហាក់នៅតែបង្ហាញគោលជំហ ស្ងប់ស្ងាត់មិនតបត ឬប្រតិកម្មអ្វីឡើយ ។ ជាពិសេសសាមីខ្លួនពាក់ព័ន្ធដ៏ធំ គឺលោក ប៉ែន ចំរ៉ុង ក៏ពុំមានសារអ្វីត្រូវឆ្លើយតបវិញដែរ ហើយមហាជនក៏មិនអាចសន្និដ្ឋានបានដែរថា តើទាំងលោក ប៉ែន ចំរ៉ុង និងគ្រួសារកំពុងតែគិតអ្វីឲ្យប្រាកដ ចំពោះលោក អ៉ិន សុភិន និងគ្រួសាររបស់លោកដែរ ។

ផ្ដើមចេញពីហេតុផល ​រឿងរ៉ាវស្នេហារបស់តារាសម្ដែង ភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង បានក្លាយជាទីលានបោះពាក្យបោះសម្ដីដាក់គ្នា ហើយលែងគិតថា អ្វីត្រូវអ្វីខុស ដល់ថ្នាក់កូនស្រី ហ៊ានបញ្ចេញសារគួរឲ្យភ្ញាក់ផ្អើលដាក់លើឪពុករបស់ខ្លួន ដែលមហាជនគិតថា ជាករណីដ៏កម្រមួយ ក្នុងសង្គមគ្រួសារ ដែលមានមុខមានមាត់មួយនេះ ។

ដោយសារតែភាពឈឺចាប់ នៅតែឆេះងំ និងមិនអាចលាក់ទុកទូលតែម្នាក់ឯងបាន លោក អ៉ិន សុភិន បានបញ្ចេញសា​រគួរឲ្យចាប់អារម្មណ៍ជាថ្មី ​សំដៅលើ​​គ្រួសារលោក ប៉ែន ចំរ៉ុង ថា «នៅក្នុង​ជាតិនេះ ទោះបីជាខ្ញុំស្លាប់ក៏ដោយ ក៏ខ្ញុំមិនភ្លេចក្រុមគ្រួសារមួយនេះ ដែលបានមើលងាយមើលថោកខ្ញុំ នឹងក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសកាលពីយប់ ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៥ លោកប៉ែន ចំរ៉ុង និង លោកប៉ែន រស់ បានហៅខ្ញុំហែង (ហ្អែង) និងបានហក់មកវ៉ៃរូបខ្ញុំ! »។

បន្ទាប់ពីមើលឃើញសារនេះភ្លាម កូនស្រីបណ្ដូលចិត្តរបស់លោក អ៉ិន សុភិន គឺស្រីស្រស់ ភិន សុដាលីស ហាក់នៅមិនស្រណុក ក៏បញ្ចេញសារក្នុងពាក្យសម្ដីធ្ងន់ៗ ចេញមុខ​វាយប្រហារឪពុកខ្លួន ជំនួសគូស្នេហ៍លោក ប៉ែន ចំរ៉ុង គួរឲ្យភ្ញាក់ផ្អើល ​និងគួរឲ្យចាប់អារម្មណ៍វិញថា ​«​ចុះចង់ស្តាប់អាត់សំឡេងអ្នកណា ដៀលក្រុមគ្រួសារអ្នកណា ពិតប្រាកដទេ ចុះចង់ស្តាប់អ្នកដែល​តែងតែ និយាយថាស្រឡាញ់ ក្រុមគ្រួសារហ្នឹង(និង)ជេរដៀលកូនស្រីខ្លួនឯង មី ម៉ឹង មីខ្វះប្រុសមិនបាន នៅចំពោះមុខហ្វូងមនុស្សដែរអត់? ខ្ញុំនៅក្នុងហេតុការណ៍ ថ្ងៃទី២៥ តុលា ឆ្នាំ២០១៥ដែរ តែគាត់ហ៊ាននិយាយ លើសពីការពិតមួលបង្កាច់កេរ្តិ៍ឈ្មោះគេ និងក្រុមគ្រួសារគេ​។ ​ចុះម៉េចក៏គាត់មិនប្រាប់គេផង ថាថ្ងៃនោះគាត់បានប្រើអំពើហិង្សា វាយកូនស្រីគាត់ដែរ? ខ្ញុំមានអាត់សំឡេង និងអ្នកជិតខាងជាសាក្សី ព្រោះគាត់បានមកស្រែកដៀលខ្ញុំ និងគ្រួសារបងចំរ៉ុងទ្បើង​ផ្អើល​អ្នកជិតខាងអស់ហើយ បងចំរ៉ុង និងក្រុមគ្រួសារមិនដែលចង់មានរឿងជាមួយគាត់នោះ មានតែសុំសុខប៉ុណ្ណោះ»។

ភិន សុដាលីស បានសរសេរក្នុងន័យលាតត្រដាង និងស្ដែងពីចិត្តរបស់នាងបន្តទៀតថា «​ គាត់(ឪពុក)ដូចជាមិនលើកលែង ដល់ខ្ញុំទាំងពីរនាក់សោះ បើជ្រុលជាដេញខ្ញុំចេញពីផ្ទះហើយ សូមមេត្តាឈប់ ប្រើពាក្យថា ប្រឹង​ដើម្បីក្រុមគ្រួសារហ្នឹងដាក់រូបខ្ញុំទៀតទៅ ព្រោះថាក្រុមគ្រួសារខ្ញុំ មានបងប្អូនតែ៣នាក់ ចំពោះមនុស្ស២នាក់នោះ មិនដឹងមកពីណាហើយក៏គ្មាន អ្នកទទួលស្គាល់ដែរ សូម្បីតែម៉ាក់និងប្អូនៗ មនុស្សដែលខ្ញុំអាណិត ជាងគេ គឺម៉ាក់មិនដឹងថា ត្រូវរស់នៅបែបនេះដល់ពេលណា អាចនិយាយបានថា នេះជាផ្នែកមួយ ដែលធ្វើឲ្យខ្ញុំ ចង់ចាកចេញពីទ្រនំខ្ពស់ មកនៅខ្ទមក៏ថាបាន...!»។

ខណៈដែលកូនស្រីរៀបរាប់ ក្នុងន័យបើកកកាយ ពីរឿងពិតក្នុងគ្រួសារ បង្ហោះជាសាធារណៈ រួចមក លោកអ៉ិន សុភិន ក៏មិនបង្អង់យូរបញ្ចេញសារតបវិញថា «ខ្ញុំមិនខឹងនឹងកូនស្រីទេ ទោះបីកូនស្រីខ្ញុំមើលងាយមើលថោក ដល់រូបខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំរឹតតែអាណិតនាង កាន់តែខ្លាំងឡើង ព្រោះយើងជាអ្នកផ្តល់កំណើតឲ្យនាង ចង់ឲ្យកូនបានល្អ ម្ល៉ោះហើយភាព​អាម៉ាស់​​ទាំងអស់នេះ ឪពុកត្រូវតែទទួលយក ហើយខ្ញុំនៅតែស្រឡាញ់កូន រហូតដល់ថ្ងៃខ្ញុំស្លាប់។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយកូនស្រីនឹងបានយល់ថា ឪពុកធ្វើនេះចង់ឲ្យកូន​បាន​ល្អ! រាល់ថ្ងៃមានអ្នកខ្លះ គេនិយាយថា កូនខ្ញុំជាកូនមិនល្អមើលងាយអ្នកមានគុណ ក៏ខ្ញុំនៅតែស្រឡាញ់កូនដដែល..!»។

ការបញ្ចេញសារហែកហួរតបគ្នាទៅវិញទៅមក ប្រៀបដូចជាអាយ៉ៃឆ្លើយឆ្លង ពីសំណាក់លោក អ៉ិន សុភិន ជាឪពុក និងភិន សុដាលីស ជាកូនស្រី ត្រូវបានមជ្ឈដ្ឋានអ្នក តាមដានសកម្មភាពតារាខ្មែរ សង្កេតឃើញថា បញ្ហាជម្លោះក្នុងគ្រួសារនេះ គួរតែមានវិធានការណ៍ និងដំណោះស្រាយដ៏សមស្រមណាមួយ គួរភាគីទាំងពីរ ទទួលយកបានទាំងអស់គ្នា ជាជាងបើកកកាយជាសាធារណៈ​ឲ្យមហាជនបានដឹង ព្រោះមើលទៅហាក់បីដូចជា «ហែកទ្រូងឯងឲ្យក្អែកចឹក» ដូច្នោះដែរ ។ ប្រភពព័ត៌មានពីអ្នកសិល្បៈជាច្រើន បានសម្ដែងការមិនពេញចិត្ត ចំពោះទង្វើបើកកកាយហែកហួរគ្រួសារខ្លួនឯង របស់លោក អ៉ិន សុភិន និងកញ្ញា ភិន សុដាលីស នៅពេលនេះ ព្រោះអ្នកទាំងពីរជាឪពុកកូននឹងគ្នា មានរឿងអ្វី ត្រូវចេះការពារកិត្តិយសគ្នា ទៅវិញទៅមក ហើយរឿងអនាគត គឺអាចមានសិទ្ធិក្នុងសម្រេចបានទៅហើយ ក្នុងនាមជាឪពុក គួរបើកទូលាយក្នុងរឿងនេះ ។

ងាកមកគ្រួសារតារាសម្ដែង ប៉ែន ចំរ៉ុង វិញត្រូវបានទស្សនិកជន មើលឃើញថា ទោះបីជាជម្លោះនោះ ឈានដល់លក្ខណៈស៊ីសាច់ហុតឈាមគ្នា យ៉ាងណាក្ដី ក៏គ្រួសារនេះហាក់ពុំមាន ប្រតិកម្ម ឬចេញមុខបកស្រាយអ្វីឡើយ ពោលគឺនៅស្ងាត់ស្ងៀម មិនពុះកញ្ជ្រោល ហើយភាពស្ងប់ស្ងាត់នេះ ធ្វើឲ្យមហាជនពិបាកក្នុងការសន្និដ្ឋានថា តើគ្រួសារ ប៉ែន ចំរ៉ុង កំពុងតែធ្វើអ្វីឲ្យច្បាស់ ខណៈ​យូរៗម្ដង គេឃើញលោក អ៉ិន សុភិន បញ្ចេញសារវាយប្រហារធ្ងន់ៗលើគ្រួសារនេះ ។

សូមបញ្ជាក់ថា តារាសម្ដែងល្បីៗ២ដួង គឺលោក ប៉ែន ចំរ៉ុង និងកញ្ញា ភិន សុដាលីស បានចាប់ដៃគ្នាទៅចុះអេតាស៊ីវិល ស្របច្បាប់ដើម្បីបានរស់នៅជាមួយគ្នា ទោះស្ថិតនៅក្នុងកាលៈទេសៈ មិនពេញចិត្តពីសំណាក់ឪពុកខាងស្រីក្ដី ។ ភិន សុដាលីស សុខចិត្តចុះចេញពីផ្ទះ ដើម្បីមករស់នៅកម្សត់កម្រជាមួយនឹង ប៉ែន ចំរ៉ុង ដើម្បីគេចពីគំនាបរបស់ឪពុក ហើយពួកគេក៏កំពុងតែជ្រើសរើស រកពេលវេលាល្អណាមួយ ត្រៀមខ្លួនចូលរោងជ័យ ជាមួយគ្នាផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី