ភ្នំពេញ៖ ព្រោះតែក្តីអាណិតអាសូរ និងមើលឃើញ ពីភាពលំបាក ពីសំណាក់ស្រ្តីវ័យ ចំណាស់ម្នាក់ និងកូន ដែល រងគ្រោះដោយសារ ការជះទឹកអាស៊ីត បង្កឲ្យមានស្នាមរបួស ពេលខ្លួនប្រាណនោះ តារាចម្រៀងប្រុស២រូប មកពី ផលិតកម្ម ផ្សេង គ្នាគឺលោកសន វិជ្ជបុត្រ និងលោក អ៊ីណូ ថ្មីៗនេះ បាននាំយកថវិកា មួយចំនួន ដែលបានមកពី សប្បុរសជន ក្នុង និងក្រៅប្រទេស ទៅឧបត្ថម្ភដល់ក្រុមគ្រួសាររបស់គាត់ ដល់គេហដ្ឋាន នៅក្នុងខេត្តតាកែវ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ កាលពីថ្មីៗនេះបាន សរសេរថា «ថ្ងៃនេះខ្ញុំបាទ វិជ្ជបុត្រ និង អ៊ីណូ តារាចម្រៀងនៅសាន់ដេ បានយកថវិកា របស់សប្បុរជនក្នុងនឹង ក្រៅប្រទេស ទៅជួយបងស្រី ដួង ស្រីមុំ និងកូនរស់នៅខេត្តតាកែវ ត្រូវបានក្រុមគ្រួសារមួយដែលធ្លាប់ មានទំនាស់ ជាមួយ ក្នុងរឿង រកស៊ីបានមកវាយគ្រួសារគាត់ ហើយយកទឹកអាស៊ីតស្រោចលើគាត់ កំពុងអង្គុយបញ្ចុកបាយកូន បណ្តាលឲ្យមានរបួស រលួយពេញខ្លួន»។

លោក សន វិជ្ជបុត្រ បានសរសេរបញ្ជាក់ថា «សម្រាប់ថវិកាជាជំនួយឧបត្ថម្ភពេលនេះ គឺបានមកពីសប្បុរជនមួយចំនួន ដូចជា បងប្រុស Paula len និងបងប្រុស vuthy kim រស់នៅអូហាយូ USA ២០ដុល្លា, បងស្រី lynda So រស់នៅ កាណាដា ៨០ ដុល្លារ, Klar sor dara sanday (អ៊ីណូ អ្នកចម្រៀងសានដេ) ១០ដុល្លា។ ខ្ញុំសូមថ្លែងអំណរគុណ ដល់សប្បុរជនទាំងអស់ ឲ្យមានសេចក្ដីសុខសំណាងល្អ រកស៊ីមានបាន និង ធ្វើដំណើរទៅណាប្រកបដោយ សុវត្ថិភាព..»។

ដោយឡែក បើផ្អែមតាមប្រភពមួយចំនួន បានឲ្យដឹងថា ក្នុងហេតុការណ៍ដ៏សាហាវព្រៃផ្សៃកាលនោះបានបណ្តាលឲ្យ ស្រ្តីឈ្មោះ ដួង ស្រីមុំ និងកូនស្រីរបស់គាត់ម្នាក់ទៀត ដែលកំពុងអង្គុយនៅក្បែរគ្នានោះ ទទួលរងគ្រោះថ្នាក់ ដោយការជះទឹកអាស៊ីតទាំងពីរនាក់ បង្កឲ្យរបួសរលេសរលួយពេញខ្លួនប្រាណ។ បន្ទាប់ពីកើតហេតុភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់ម្តាយកូន ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្រខេត្ត ប៉ុន្តែដោយសារមើលឃើញ ពីស្ថានភាពរបួសធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនបន្តមកសង្គ្រោះ នៅមន្ទីពេញភ្នំពេញ ដែលរហូតមកទល់ពេលនេះ ស្ថានភាពរបួស របស់គាត់ និងកូនបានធូរស្រាល និងត្រឡប់ទៅផ្ទះវិញហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល