CamNews

ជប៉ុនសាកល្បងកាំភ្លើងអវកាស បាញ់អាចម៍ផ្កាយ

ថ្មីៗនេះ ជប៉ុន បានធ្វើការ​សាកល្បង​ដោយ​ជោគជ័យ​នូវ​ឧបករណ៍​បាញ់​គ្រាប់​ផ្ទុះ​អវកាស ដែល​អាច​កំទេច​អាចម៍ផ្កាយ នៅលើ​មេឃ ដើម្បី​ស្វែងយល់​អំពី​បណ្ដា​ភពតូចៗ នៅក្នុង​លំហ​អាកាស។

យោងតាម​ទីភ្នាក់ងារ​អវកាស​ជប៉ុន JAXA ការសាកល្បង​ដោយ​ជោគជ័យ​នូវ​កាំភ្លើង​អវកាស​លើក​នេះ នឹង​បើកផ្លូវ​សម្រាប់​ការបាញ់​បង្ហោះ​យានអវកាស Hayabusa-2 ដែលមាន​បំពាក់​ឧបករណ៍​បាញ់​ក្បាល​គ្រាប់​អវកាស ដែល​តាម​គម្រោង​នឹង​ចាប់ផ្ដើម​នា​ឆ្នាំ ២០១។

យានអវកាស Hayabusa-2 ដែលមាន​បំពាក់​កាំភ្លើង​អវកាស នឹង​ត្រូវបាន​បង្ហោះ​ទៅលើ​លំហ​អាកាស ហើយ​ហោះ​ទៅរក​អាចម៍ផ្កាយ 1999JU3 ដែលមាន​គន្លង​គោចរ​នៅ​ចន្លោះ​ផែនដី និង​ភព​ព្រះ​អង្គារ នា​ឆ្នាំ ២០១។ ឧបករណ៍​បាញ់​ក្បាល​គ្រាប់​ផ្ទុះ នឹងត្រូវ​ផ្ដាច់​ចេញពី​យានអវកាស រួច​បាញ់​គ្រាប់​ផ្ទុះ​ទម្ងន់ ១,៨គីឡូក្រាម ឡើង​ទៅលើ​អាចម៍ផ្កាយ បន្ទាប់មក Hayabusa-2 នឹង​ចុះចត​ដើម្បី​ប្រមូល​ដី និង​បំណែក​នានា ក្រោយ​ការផ្ទុះ ដើម្បី​បញ្ចូលមក​ផែនដី។

មូលហេតុ​ដែល​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ជប៉ុន ជ្រើសរើស​អាចម៍ផ្កាយ1999JU3 ដើម្បី​ធ្វើការ​ពិសោធ​លើក​នេះ គឺ​ដោយសារ​ថា វា​គឺជា​អាចម៍ផ្កាយ​មួយ​ដែលមាន​ការផ្លាស់ប្ដូ​រតិ​ច​តូច ចាប់តាំងពី​ការចាប់​កំណើត​របស់​ប្រព័ន្ធ​ព្រះអាទិត្យ។ ការស្រាវជ្រាវ​ដោយ​យានអវកាស Hayabusa-2 សង្ឃឹមថានឹង​ប្រមូលបាន​សារជាតិ​សរីរាង្គ និង​ទឹក ដែល​ត្រូវបាន​គេ​យល់ថា មាន​ច្រើន​នៅលើ អាចម៍ផ្កាយ1999JU3 ។ យាន Hayabusa-2 នឹង​សម្រេច​គោលដៅ​របស់ខ្លួន ក្នុង​ឆ្នាំ ២០១៨ ហើយ​ត្រឡប់មក​ផែនដី ឆ្នាំ ២០១។

គួររំឭកថា ជប៉ុន ធ្លាប់បាន​បញ្ជូន​យាន​ស្រាវជ្រាវ Hayabusa ដំបូង ទៅកាន់​អវកាស និង​វិល​មក​ផែនដី កាលពី​ឆ្នាំ ២០១០ ។ គោលដៅ​របស់ Hayabusa លើក​នោះ គឺ​ដើម្បី​ស្វែងយល់​អំពី​កូន​ភព Itokawa ។

<object style="display: block; margin-left: auto; margin-right: auto;" width="491" height="421" data="http://www.youtube.com/v/05BCvyDwtcY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/05BCvyDwtcY&rel=1" /></object>

អត្ថបទសំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ផែនដី​អាច​នឹងត្រូវ​ផ្ទុះ​ប៉ើង ក្នុង​ឆ្នាំ ២០៣២ ដោយសារ ភព​ព្រះ​គ្រោះ 2013 TV135

រកឃើញ សត្វល្អិតចម្លែកពីភពផ្សេង នៅក្នុងបរិយាកាស ភពផែនដី

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ RT/Youtub