CamNews

Real Madrid ប្រកាសតែងតាំង លោក Rafa Benitez ជាគ្រូបង្វឹកជាផ្លូវការ

ព័ត៌មានកីឡា៖ ក្រុម Real Madrid បានចេញសេចក្ដីប្រកាសជាផ្លូវការ ចុះហត្ថលេខាទទួល លោក​ Rafael Benitez ចូលកាន់តំណែងជាគ្រូបង្វឹក បន្ទាប់ពីក្រុមបានបណ្ដេញលោក Carlo Ancelotti កាលពីចុងខែមុន​។​

លោក Rafael Benitez វ័យ ៥៥​ ដែលជាអតីតគ្រូបង្វឹកក្រុម Napoli របស់ប្រទេសអ៊ីតាលី បានផ្ទេរខ្លួនចូល​មកកាន់ តំណែងលោក Carlo Ancelotti នៅក្រុម Real Madrid ដែលក្រុមបានសម្រេចកុងត្រារហូតដល់​ឆ្នាំ​២០១៨ ។ លោក Rafael Benitez បានដឹកនាំក្រុម Napoli មួយការរប្រកួតចុងក្រោយ ប៉ះជាមួយក្រុម Lazio ចាញ់ក្នុងលទ្ធផលពិន្ទុ ២-៤ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយក៏ជាពេលដែល លោក បានប្រកាសជាផ្លូវការថា​ គាត់នឹងចាកចេញពី ក្រុម Napoli ហើយ បើទោះបីជាបរាជ័យក៏ដោយចុះ។

ថ្លែងពីអារម្មណ៍សប្បាយចិត្ដ​​ ខណៈមកាន់ទឹកដីថ្មីនេះ លោក Rafael Benitez បានទទួចថា គាត់ពីមានមោទនភាពជាខ្លាំង​ សម្រាប់កាលវិលត្រលប់មកកាន់តំណែងក្រុម ក្នុងទឹកដីកំណើតវិញ ហើយសម្រាប់ការជំហាននៃការគ្រប់គ្រង គាត់នឹងខិតខំប្រឹងប្រែង ដើម្បីឲ្យក្រុម Real Madrid កាន់តែខ្លាំងថែមទៀត ។

លោក Rafael Benitez ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះកីឡាករក្នុងក្រុមថ្មីថា គាត់នឹង​ពង្រឹងសមត្ថភាព របស់កីឡាករ​ Gareth Bale ឲ្យក្លាយជាជនទីមួយ​ក្នុងក្រុម ដែលមានប្រជាប្រិយភាពច្រើនជាងគេក្នុងចង្កោមខ្សែប្រយុទ្ធទាំងអស់ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball