ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ មានចរិករួសរាយរាក់ទាក់ កំពុងតែឡើងកូដ គ្រងតំណែងតួឯកជាបន្តបន្ទាប់លោក ប៉ែន ចំរ៉ុង បានធ្វើការផ្ញើសារមួយ ទៅដល់បណ្តាអ្នកសិល្បៈ ជំនាន់ក្រោយមួយចំនួនឲ្យចេះឱនលំទោន ចំពោះអ្នកសិល្បៈរៀមច្បង ដូចពាក្យចាស់លោកពោលថា “ងើយស្កក ឱនដាក់គ្រាប់” និងជាពិសេសត្រូវផ្តល់តម្លៃឲ្យអ្នកសិល្បៈដូចគ្នា ។

តារាសម្តែងរូបស្រស់សង្ហាមានឈ្មោះល្បី តាមរយៈការសម្តែងជាតួឡប់ៗលោក ប៉ែន ចំរ៉ុង បានថ្លែងប្រាប់ Looking TODAY នៅក្នុងពិធីសម្ពោធរឿងថ្មី របស់ផលិតកម្ម មហាហង្ស ឲ្យដឹងថា តាមរយៈការឆ្លងកាត់បទពិសោធន៍ នាពេលកន្លងមកលោក សង្កេតឃើញថា មានអ្នកសិល្បៈជំនាន់ថ្មីមួយចំនួន នៅពេលដែលបង្ហាញវត្តមាន ចូលវិថីសិល្បៈហាក់ដូចជាបង្ហាញចរិកឡូយឆាយ វាយឫកឆ្មើងឆ្មៃមើលរំលង អ្នកសិល្បៈរៀមច្បង ។ ពេលជួបគ្នាម្តងៗពួកគេមិនសូវឲ្យតម្លៃអ្នកមុនទេ ស្ទើរតែមិនចង់មើលមុខ និងនិយាយរកទៀត ហើយលោកក៏មិនដឹងទេថា មកពីមូលហេតុអ្វី ។

បុរសសង្ហាសម្បូរវោហារស័ព្ទរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ខ្ញុំមិនយល់ពីចិត្តរបស់គេទេ តែសម្រាប់ខ្ញុំ បានតាំងជំហរខ្លួនឯងថា ឲ្យតែបានជួបអ្នកសិល្បៈមិនថា ចាស់ឬថ្មីទេ គឺខ្ញុំចង់តែទៅជួបនិយាយ ជាមួយគេមុនទៅទៀត ។ បើរៀមច្បង គឺខ្ញុំតែងតែមានចរិកឱនលំទោនជានិច្ច ។ តែដោយឡែក អ្នកសិល្បៈជំនាន់ក្រោយមួយចំនួនតូច បែរជាយល់ខុសវាយឫកខ្ពស់ មិនចង់មើលមុខអ្នកសិល្បៈមុនៗទៅវិញ» ។

តួឯកប្រុសក្នុងរឿង «ខ្មោចថតកុន» បានប្រាប់ឲ្យដឹងទៀតថា អ្នកសិល្បៈជំនាន់ក្រោយមួយចំនួន គឺមានភាពឆ្មើងឆ្មៃណាស់ លោកមិនដឹងទេថា ពួកគាត់រំពឹងលើអ្វី ជាអ្នកសិល្បៈខាងណា ឬក៏មិនមែនជាសិល្បៈទាំងស្រុង ។ លោកគិតថា សម្រាប់អ្នកសិល្បៈ គឺជាមនុស្សដែលមានចរិកទន់ភ្លន់ ជាបុគ្គលដែលទាមទារ ការគាំទ្រ ការស្រឡាញ់ចូលចិត្តពីទស្សនិកជន ហើយបើយើងមានចរិក បែបនោះ គឺមិនអាចមានអ្នកគាំទ្រ និងស្រឡាញ់យើងឡើយ ។ ម្យ៉ាងទៀតលោកគិតថា ប្រហែលជាពួកគាត់ មិនទាន់យល់ច្បាស់ ពីអ្វីដែលហៅថា សិល្បៈពិតប្រាកដ ។

យ៉ាងណាក៏ដោយលោក ប៉ែន ចំរ៉ុង ក៏បានធ្វើការផ្តាំផ្ញើ ទៅដល់អ្នកសិល្បៈជំនាន់ក្រោយថា យើងជិះទូកមួយជាមួយគ្នា យើងគួរតែសាមគ្គីគ្នា ចេះគោរពខ្ពស់ទាប ឲ្យតម្លៃគ្នាទៅវិញទៅមក ព្រោះថាយើងជាកូនខ្មែរ ដូច្នេះត្រូវតែចេះពីសីលធម៌ កុំប្រកាន់ច្រើនពេក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល