ភ្នំពេញ ៖ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ តារាសម្តែងប្រុសលោក នី រតនា បានរៀបមង្គលការជាមួយនិងមិត្តស្រីជាទីស្រលាញ់របស់ខ្លួនយ៉ាងមានក្តីសុខ ។ នៅក្នុងនោះផងដែរ ក្រោយពីរៀបការបានមួយតារាចម្រៀងរូបនេះក៏មានកាដូពិសេសជូនដល់ហ្វេនៗទុកជាចំណងដៃថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍ចំនួន ១ ខែផងដែរ ។

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេករបស់ម្ចាស់បទ "កូនក្រមុំបងជាមនុស្សស្រីធម្មតា" បានផុសវីដេអូមួយ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "រីករាយខួបអាពាហ៍ពិពាហ៍គម្រប់ ១ ខែរបស់យើងទាំងពីរ ...! នេះជាវីដេអូចម្រៀងដែលបកស្រាយដោយខ្ញុំបាទ នី រតនា និង ឧត្តមភរិយារបស់ខ្ញុំ ហើយក៏បង្ហាញពីប្រវត្តិស្នេហ៍ពិតរបស់យើងដែលចាប់បដិសន្ធិនៅថ្ងៃទី 5 ខែ តុលា ឆ្នាំ 2015 ។ ចម្រៀងនេះតាក់តែងនិពន្ធឡើងទៅតាមរឿងរ៉ាវពិតនៃស្នេហារបស់យើងខ្ញុំទាំងពីរ ។
នេះជាកាដូបន្តិចបន្តួចពីយើងខ្ញុំជូនទៅកាន់អ្នកគាំទ្រទាំងអស់ដែលតែងតែស្រលាញ់ និងគាំទ្រយើងខ្ញុំកន្លងមក សង្ឃឹមថាបងប្អូននឹងពេញចិត្ត ...សូមអរគុណ !!!" ។

តោះនៅចាំអីទៀត ទៅទស្សនាប្រវត្តិស្នេហ៍អាយដលម្តងមើល ៕

ដោយ ៖ គន្ធា