កំសាន្ត ៖ រឿង Peter Rabbit ជាខ្សែភាពយន្តដែលដកស្រង់ចេញពីសៀវភៅ Peter Rabbit ដែលនិពន្ធដោយលោក Beatrix Potter។ សៀវភៅរបស់លោកបានទទួលការគាំទ្រ ពីសំណាក់អ្នកអានជាច្រើន ដោយក្នុងនោះមានបង្កប់នៃ ការស្រលាញ់ និង ការអប់រំជាច្រើនថែមទៀតផង ។ Peter គឺជាកូនទន្សាយមួយដែលមានបងប្អូនជីដូនមួយឈ្មោះថា Benjamin និង បងប្អូនស្រីបីអ្នកទៀត ដែលមានឈ្មោះថា Flopsy, Mopsy and Cottontail ពួកគេចូលចិត្តទៅលេង ជាមួយនឹងកញ្ញា Bea ដែលរស់នៅជិតនឹង លោក McGregor ហើយនាងចូលចិត្តគូរគំនូរនៅពេលទំនេរ។ កូនទន្សាយតូចៗតែងតែចូលចិត្តលូចចូលទៅក្នុងចំការដំណាំរបស់ លោក McGregor ដោយពួកគេគិតថាពួកគេមានសិទ្ធទៅចំការនោះដោយគ្មានលក្ខណ។ ថ្ងៃមួយ Peter ត្រូវបានលោក McGregor ចាប់បានប៉ុន្តែដោយសារតែគាត់មានអាយុកាន់តែចាស់ ទើបគាត់បានស្លាប់ដោយសារជំងឺគាំបេះដូង។ បន្ទាប់ពីលោកបានលាចាកលោកទៅ Peter បានហៅសត្វព្រៃទាំងអស់មកញុំាដំណាំនៅក្នុងចំការសឹងតែទាំងអស់ ពួកគេបានច្រៀង និង រាំលេងយ៉ាងសប្បាយ ប៉ុន្តែការសប្បាយរបស់ពួកគេមិនអាចនៅយូរទេ ដោយសារតែលោក McGregor គាត់នៅមានក្មួយប្រុសម្នាក់ឈ្មោះ Thomas ទើបផ្ទះនិងចំាការនោះ ត្រូវបានក្មួយរបស់លោកមកមើលថែរក្សា។ តែ Peter ក៏មិនចុះចាញ់ និង ព្រមអោយចំការនេះទៅលោក Thomas ងាយៗដែរពួកបានធ្វើសង្រ្គាមនឹងគ្នាកាន់តែខ្លាំងនៅពេលដែល Peter ដឹងថានាង Bea បានលង់ស្រលាញ់ជាមួយនឹងលោក Thoams។ តើចុងក្រោយ Peter អាចយកឈ្នះលោក Thomas ដែររឺទេ? កុំភ្លេចណាចូលរួមទស្សនារឿង Peter Rabbit ដែលពោរពេញដោយក្តីស្រលាញ់ភាពក្រមិចក្រមើម និងភាពវៃឆ្លាតរបស់កូនទន្សាយតូចដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited