CamNews

ធ្លាក់ និងផ្ទុះឆេះ យន្តហោះ កងទ័ពជើងទឹក មួយគ្រឿង នៅឯ តំបន់ភ្នំ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីកងទ័ពជើងទឹក នៅថ្ងៃសុក្រនេះ ហើយ ទំព័រសារព័ត៌មានបរទេស រដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ សម្រង់ អត្ថបទ សារព័ត៌មាន អោយដឹងថា យន្តហោះ កងទ័ពជើងទឹកមួយគ្រឿង បានធ្លាក់ និង ផ្ទុះឆេះ កាលពីអំឡុង យប់ថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញ នៅឯភាគខាងកើតប្រទេស ពោល នៅក្នុងខេត្ត Zhejiang អំឡុងពេលដែល មានបេសកម្ម ហ្វឹកហ្វើន ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា គ្រោះថ្នាក់ ធ្លាក់ និងផ្ទុះឆេះ យន្តហោះ កងទ័ពជើងទឹកលើក នេះបានកើតឡើង កាលពីយប់មិញ វេលាម៉ោង ១០ និង ៣៧ នាទី ( ម៉ោងក្នុងស្រុក ប្រទេសចិន ) ស្របពេលដែល ការតាមដានស៊ើបអង្កេត រកមូលហេតុធ្លាក់ ក៏កំពុងតែធ្វើឡើងនៅឡើយ ។

គួររំឭកថា ក្រុមការងារ បាននឹងកំពុង ចុះធ្វើបទអន្តរាគមន៍ជាពិសេស ពោល ធ្វើការជួយសង្គ្រោះ និង ស្វែងរក ជនរងគ្រោះ ខណៈ ពុំបានដឹងថា មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះ ធ្លាក់ខាង លើមួយគ្រឿងនេះនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ