ព័ត៌មានរូបភាព ៖ ស្ថានីយ៍រថភ្លើង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Guangzhou ភាគខាងត្បូង ប្រទេស ចិននោះ មានការកកកុញជាខ្លាំង ក្នុងចំណោមក្រុមអ្នកធ្វើដំណើរច្រើន ជាង ១០ម៉ឺននាក់ ពោល បងប្អូន ដែលជាជនជាតិចិនច្រើនជាង ១០ម៉ឺននាក់នោះ បានកកកុញដល់ទៅ ១០ម៉ោង ខណៈពេលដែលពួកគេ ព្យាយាមធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីប្រារព្ធកម្មវិធីចូលឆ្នាំចិន។អាកាសធាតុមិនអំណោយផល រួមមានដូចជា ការធ្លាក់ព្រិលខ្លាំងនៅភាគខាងជើង និងកណ្តាលខេត្ត Guangzhou នោះ បានបណ្តាលឲ្យ ជើងរថភ្លើង ពន្យាពេល ដូច្នេះ ក៏បានបណ្តាលឲ្យមានការកកកុញខ្លាំងបែបនេះតែម្តង។

កកកុញខ្លាំងដល់ទៅ ១០ម៉ោង ក្រុមអ្នកដំណើរច្រើនជាង ១០ម៉ឺននាក់ទាំងនេះ បានឈរប្រជ្រៀតគ្នាក្នុង អាកាសធាតុរលឹមស្រិចៗ រងចាំជើងរថភ្លើងចេញដំណើរ ក្រោយពីជើងរថភ្លើង ដល់ទៅ ៣២ បានពន្យា ពេល។ អាជ្ញាធរក្នុងស្រុក ឲ្យដឹងថា អ្នកដំណើរមួយចំនួន ដោយហេតុតែចង់ធ្វើ ដំណើរ ទៅកាន់ស្រុកកំ ណើតបានទាន់ពេល ពួកគេត្រូវតែមានវត្តមានមកដល់ស្ថានីយ៍រថភ្លើងខាងលើ អោយ បាន ២ថ្ងៃមុន។
ប្រភពពីមន្រ្តីក្នុងស្រុក បន្តឲ្យដឹងថា មន្ត្រីពាក់ព័ន្ធ ក៏ដូចជា មន្រ្តីការពារសន្តិសុខច្រើនជាង ២៦០០ នាក់ ត្រូវបានដាក់ពង្រាយនៅទីតាំងស្ថានីយ៍រថភ្លើងខាងលើ ដើម្បីធានាឲ្យបាន ការរក្សាបាន នូវសុវត្ថិភាព កុំ ឲ្យមានការរត់ជាន់គ្នា ជាយថហេតុ។

គួររំឮកថា ប្រជាជននៅជុំវិញប្រទេសចិន បាននាំគ្នាផ្លាស់ទីទៅកាន់ស្រុក កំណើត នា ដើមសប្តាហ៍នេះ ហើយ ក្នុងគោលបំណង ចូលរួម ប្រារព្ធកម្មវិធីបុណ្យប្រពៃណីចូលឆ្នាំចិន នាថ្ងៃទី ៨ ខែកុម្ភៈខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ