(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ជុំវិញករណី មន្ត្រីប្រធាននាយកដ្ឋានម្នាក់របស់ក្រសួងអប់រំ ដែលបានបៀតបៀនរាយកាយរបស់អ្នកបកប្រែជនជាតិកូរ៉េម្នាក់ ហើយត្រូវសមត្ថកិច្ចកូរ៉េ ចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយនៅពេលនេះក្រសួងបានសម្រេចដកតួនាទី ជាប្រធាននាយកដ្ឋាន ពីមន្ត្រីរូបហើយ។

ក្រសួងអប់រំបានឲ្យដឹងថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ត្រូវបានក្រសួងចាត់តាំងឲ្យ ទៅចូលរួមក្នុង សិក្ខាសាលា នៅកូរ៉េ ហើយថ្ងៃបិទបញ្ចប់សិក្ខាសាលា លោក គ្រី ស៊ាងឡុង បានបៀតបៀនរាយកាយរបស់នារី អ្នកបកប្រែជាជនជាតិ កូរ៉េម្នាក់ ហើយក៏ត្រូវសមត្ថកិច្ចតាត់វិធានការទៅតាមផ្លូវច្បាប់។

ក្រសួងបញ្ជាក់ទៀតថា ក្នុងការដោះស្រាយបាតុភាពនោះ សាមីខ្លួនបានខ្ចីថវិកាមួយចំនួន ដែលបានមកពីសហការី និងរបស់អង្គភាព នៃនាយកដ្ឋានតម្រង់ ទិសវិជ្ជាជីវៈ ដើម្បីបង់ពិន័យទៅតាម ការសម្រេចរបស់តុលាការ ជាសំណងរដ្ឋប្បវេណី ប៉ុន្តែជាគោលការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យ យកថវិកា របស់រដ្ឋទៅដោះស្រាយរឿងផ្ទាល់ខ្លួន របស់បុគ្គលឡើង។ ដោយឡែកថវិកាដែល ខ្ចីពីអង្គភាពត្រូវបានសាម៉ីជនបង្វែរសងអង្គភាពរួចរាល់ហើយ។

ក្រសួងអប់រំបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមប្រឹក្សាវិន័យរបស់ក្រសួង បានចាត់វិធានការរដ្ឋបាលដោយអនុលោមច្បាប់ស្តីពីសហលក្ខន្កិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំ ដែលនៅជាធរមាន ដោយបានដកតួនាទីពីប្រធាននាយកដ្ឋាន តម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា»។

យោងតាមការចេញផ្សាយរបស់ព័ត៌មានកូរ៉េខាងត្បូងបាឲ្យដឹងថា លោក គ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ១០យប់ថ្ងៃទី២៦ ខែឧសភា ម៉ោងនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ព័ត៌មានរបស់កូរ៉េ បានផ្សាយទៀតថា លោក គ្រី ស៊ាងឡុង បានប៉ុនប៉ងរំលោភ ទៅលើនារីជាអ្នកបកប្រែម្នាក់ ហើយត្រូវនារីស្រែកហៅ សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

តាមព័ត៌មានចុងក្រោយ លោក គ្រី ស៊ាងឡុង ត្រូវបានអាជ្ញាធរទីក្រុងសេអ៊ូល សម្រេចដោះលែងបន្ទាប់ពី យល់ព្រមបង់ប្រាក់ ១៤,១លានវ៉ុន ស្មើនឹង ១២,៣០០ដុល្លារសហរដ្ឋអាមេរិក ទៅលើការផាកពិន័យ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី