ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ក្នុងនោះមានកុមារ ៣ នាក់ ផងដែរ បានស្លាប់ និង ២ នាក់ ផ្សេងទៀតរងរបួស បន្ទាប់ពីមានការបាញ់ ប្រហារមួយ កើតឡើង នៅ ទីក្រុង ហួស្តុន សហរដ្ឋអាម៉េរិក នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ នេះថា ការបាញ់ប្រហារ បានកើត ឡើងកាលពីល្ងាចថ្ងៃពុធ នៅក្នុងផ្ទះប្រជាពលរដ្ឋ មួយស្ថិតនៅភាគខាងជើងទីក្រុង ហួស្តុន។ យុវវ័យ ២ នាក់ និង ក្មេង ៣ នាក់ ត្រូវបានគេបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ ហើយ ក្មេងតូចម្នាក់ និង ក្មេង ជំទង់ម្នាក់ទៀត បានទទួលរងរបួស។

ទូរទស្សន៍ក្នុងតំបន់ ABC TV 13 បាននិយាយថា រថយន្តដែលជនបង្កជិះ ត្រូវបានប៉ូលិស ដេញតាម រហូតដល់តំបន់មួយដែលជាប់គាំង ហើយ អាជ្ញាធរពេលនេះកំពុង តែជម្លៀស ប្រជាជនចេញពីតំបន់ នោះជាមុខសិន ទើបក្របួចចាប់ជនល្មើសជាក្រោយ។

រហូតមកដល់ពេលនេះ គេពុំទាន់បានដឹងពីមុខជនល្មើសនៅឡើយទេ ហើយអត្តសញ្ញាណជន រង គ្រោះក៏មិនទាន់អាចបញ្ជាក់បានដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល