បាត់ដំបង៖ កម្លាំងនគរបាល ស្រុកឯកភ្នំ បានចាប់បញ្ជូនខ្លួន ជនសង្ស័យជាដែលបានឪពុក រំលោភ កូនបង្កើតខ្លួនឯង២នាក់ ទៅស្នងការខេត្តនៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យបានធ្វើ សកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងកន្លងមក។

មន្រ្តីនគរបាលស្រុកឯកភ្នំបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានទទួល ពាក្យបណ្តឹងពីសាច់ញាតិ ជនរងគ្រោះរួចមក កម្លាំងយើងបានចុះទៅឃាត់ខ្លួនបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោលម្នាក់ ក្នុងករណី រំលោភសេពសន្ទវ:លើកូនស្រីរបស់ខ្លួនបង្កើត ចំនួន២នាក់ ជាអនីតិជនអាយុ៩ឆ្នាំម្នាក់ និងអាយុ៧ឆ្នាំ បានសម្រេចជាច្រើនលើកមកហើយ។

មន្រ្តីនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ នន់ ផល អាយុ៤៦ ឆ្នាំ មុខរបរនេសាទ រស់នៅភូមិដូនឥន្ទ ឃុំព្រែកហ្លួងស្រុកងកភ្នំខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួននៅ ថ្ងៃទី ១៧កក្កដា មកសាកសួរនៅអធិការដ្ឋានស្រុកងកភ្នំ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភទៅកូនស្រីរបស់ខ្លួនបង្កើតពិតប្រាកដមែន កូនស្រី អាយុ៧ឆ្នាំ៥ដង និងកូនស្រីបងអាយុ៩ឆ្នាំម្នាក់ទៀត គ្រាន់តែដេកអោបតែប៉ុណ្ណោះ ដោយសារខ្លួនស្រវឹង រាល់ថ្ងៃបាត់បង់ស្មារតី។

បើតាមចម្លើយក្មេងស្រី រងគ្រោះទាំង២នាន់បានប្រាប់សមត្ថកិច្ចថា ឱពុករបស់ខ្លួន ពេលស្រវឹងម្តងៗ បានវាយធ្វើបាបពួកខ្លួនរាល់ថ្ងៃ ពិសេសពេលយប់ឲ្យតែស្រវឹង គាត់តែងតែចាក់រូប video អាសអាភាស ឱ្យមើលរួចចាប់រំលោភនាងអាយុ៩ឆ្នាំ២ដង និងប្អូនស្រីអាយុ៧ឆ្នាំ១០ដង។ គាត់មានអត្តចរិតប្លែក តាំងពីម្តាយនាងបានស្លាប់ចោលជាង២ឆ្នាំមកហើយ រស់នៅជាមួយបងប្អូនស្រី៣នាក់ អាយុ៩ឆ្នាំ៧ឆ្នាំ៥ឆ្នាំ ជា១ឱពុកដោយសារលង់ទឹក។

បច្ចប្បន្នជនសង្ស័យ ត្រូវបានមន្រ្តីជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការខេត្ត នៅព្រឹក ថ្ងៃទី១៩ខែកក្កដា ដើម្បីចាត់ការតាមច្បាប់។ ចំណែកក្មេងស្រីទាំង៣នាក់ សមត្ថកិច្ចបានប្រគល់ទៅឲ្យ មន្ទីកិច្ចការនារី និងមន្ទីរសង្គមកិច្ចខេត្ត ដើម្បីស្វែងរកអង្គការដៃគូយកទៅចិញ្ចឹមក្នុងមណ្ឌលកុមារកំព្រា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល