គ្រឿងផ្សំ

-មាន់
-ខ្ញី
-អំបិល
-ពងមាន់
-ម្រេច
-ស្រា
-ពងទា
-ល្ង ស

វិធីធ្វើ
១- យកពងមាន់ ឬ ពងទា (គោះយកតែ ពងស) ភ្លៅមាន់ ២ភ្លៅ និង ល្ងស ១ពែង ខ្ញី១ដុំតូច
និង ស្រា ១ស្លាបព្រាកាហ្វេ ម្រេចម៉ដ្ឋ ១/៤ ស្លាបព្រាកាហ្វេ និង អំបិល ១/២ស្លាបព្រាកាហ្វេ
ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និង ម្សៅឆា ៣ស្លាបព្រាបាយ។
២- ភ្លៅមាន់ ត្រូវភ្លឿយ យកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់
ជាបន្ទះស្តើងៗ។
៣- ដុំភ្លៅមាន់ ត្រូវចាក់ចូលចាន ដោយលាយជាមួយនឹងខ្ញី ស្រា អំបិល ម្សៅស៊ុប ម្រេចម៉ដ្ឋ
និង ម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ រួចផ្អាប់ទុកកន្លះម៉ោង ទើបស្រង់ខ្ញីចេញ
៤- ដុំភ្លៅមាន់ ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់ ឬទា ស បន្ទាប់មក
ត្រូវរោយ ល្ងសពីលើ អោយសព្វសាច់។
៥- ចុងក្រោយ ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយ
លិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ ចូលបំពងរហូតទាល់តែ ឆ្អិនឡើង
ពណ៌ពងកន្លាត រួចស្រង់ដាក់ចាន ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian