ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ LHR ដែលមានទីតាំង ស្ថិតនៅខាង ត្បូងសាលា សង្កាត់ភ្នំពេញថ្មី
តាម បណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្ដាលឱ្យ បុរសមេការម្នាក់ ដែល
បម្រើការងារ នៅស្ថា នីយប្រេងមួយនេះ រលាកលើដងខ្លួន ប៉ុន្ដែ អគ្គិភ័យខាងលើត្រូវបានអាជ្ញាធរ
និងកម្លាំង សមត្ថកិច្ចពន្លត់អគ្គិភ័យ ជួយអន្ដរាគមន៍ទាន់ពេលវេលា ហើយក៏រលត់ទៅវិញ ក្នុងរយៈ
ពេលខ្លី មិនបណ្ដាលឱ្យមានការរីករាលដាលកាន់តែខ្លាំងនិងទៅកាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង
នោះឡើយ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ប្រមាណ៨និង៣០
នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្រាប់តែគេឃើញផ្សែងហុយ ចេញពីស្ថានីយប្រេងឥន្ធនៈ
ខាងលើ បង្កឱ្យ មានការភ្ញាក់ផ្អើល រួចហើយក៏ទាក់ទងទៅ សមត្ថកិច្ចនិងអាជ្ញាធរ ព្រមទាំងកម្លាំង
នគរបាលពន្លត់ អគ្គិភ័យបញ្ជូនរថយន្ដមកជួយអន្ដរាគមន៍ ប៉ុន្ដែភ្លាមៗនោះដែរ ខាងបុគ្គលិករបស់
ស្ថានីយប្រេង បាន យកបំពង់ពន្លត់អគ្គិ ភ័យបាញ់ពន្លត់ ការពារមិនឱ្យឆេះកាន់តែ ខ្លាំងឡើង ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានបន្ដថា ក្រោយពីមានការ បាញ់ពន្លត់ពី សំណាក់ក្រុម
បុគ្គលិក និងកម្លាំងសមត្ថកិច្ច ពន្លត់អគ្គិភ័យរួចមក ភ្លើងបានចាប់ផ្ដើមថម ថយបន្ដិចម្ដងៗ រហូត
ដល់រលត់ទាំងស្រុង មិនធ្វើឱ្យរីករាលដាលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្បែរខាងនោះ
ឡើយ។

សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ ត្រូវ បានប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ កន្លែងផ្សារដែក
មួយ កន្លែង ដែលមានទីតាំង នៅក្បែរនោះ ហើយទីតាំងផ្សារដែកខាងលើ នេះ ត្រូវបានទទួលរង
ការ ស្ដីបន្ទោស ទៅដល់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលអនុញ្ញាត ឱ្យមានការបើកអាជីវកម្ម
ផ្សារ ដែកនៅក្បែរ ស្ថានីយប្រេង ដូច្នេះចំពោះករណីនេះ ជាសារ មួយឱ្យអាជ្ញាធរខណ្ឌសែនសុខ
ក៏ដូចជាខណ្ឌ ផ្សេងទៀត ជួយត្រួតពិនិត្យមើលពីបញ្ហា នេះផង។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសមេការដែលរងរបួសឆេះរលាក
លើ ដងខ្លួននោះ មានឈ្មោះ ប៊ុនលី ប៊ុននី អាយុ៣៤ឆ្នាំ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ ពីទំហំនៃការខូចខាតនោះទេ ចំពោះអគ្គិភ័យដែលបាន
ឆាបឆេះស្ថានីយប្រេងមួយនេះ៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល