សុខភាព៖ ប្រជាជនខ្មែរភាគច្រើនចូលចិត្តទទួលទានដំណេកពេលថ្ងៃ។ វាជាទំលាប់ប្រចាំថ្ងៃរបស់ប្រជាជនទូទៅ យ៉ាងហោចណាស់ក៏បានមួយភ្លែតដែរ ទើបអស់ចិត្ត។ តើការទទួលទានដំណេកពេលថ្ងៃ មានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះ សុខភាព?

តាមការសិក្សារបស់សាកលវិទ្យាល័យហាវ៉ត ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិច កាលពីឆ្នាំ២០០២ បានឲ្យដឹងថា ដំណេករយៈពេល ៣០នាទី ពេលថ្ងៃអាចជួយបង្កើនប្រសិទ្ធភាពការងារ និងធ្វើឲ្យនិយោជិតមានកម្លាំងធ្វើការងារ ហាក់ដូចជាទើបនឹងក្រោកពីដំណេកពេលព្រឹកដែរ។ ក្រៅពីនេះយើងសង្កេតឃើញថា មេដឹកនាំល្បីៗលើលោកក៏ផ្តល់តម្លៃ និងទម្លាប់ទទួលទានដំណេកពេលថ្ងៃដែរ តួយ៉ាងមានដូចជាព្រះចៅណាប៉ូលេអុង និងនាយករដ្ឋមន្ត្រីអង់គ្លេសវីនស្តុតឈឹឈីលជាដើម។ លោកវីនស្តុនឈឹឈីលនិយាយថា អ្នកត្រូវតែដេកថ្ងៃ នៅចន្លោះរវាងអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច កុំជឿគេថា ដេកថ្ងៃធ្វើឲ្យខាតពេលវេលាធ្វើការ …. អ្នកនឹងអាចសម្រេចភារកិច្ចបានច្រើនជាងមុន … “You must sleep sometime between lunch and dinner, and no halfway measures. Take off your clothes and get into bed. That’s what I always do. Don’t think you will be doing less work because you sleep during the day. That’s a foolish notion held by people who have no imaginations. You will be able to accomplish more. You get two days in one — well, at least one and a half.” ។

ការសិក្សាមួយទៀតរបស់អង្គការណាសាបានបង្ហាញថា ការដេកថ្ងៃ ២០នាទី ធ្វើឲ្យអ្នកបើកយន្តហោះរបស់ខ្លួន មានស្មារតីប្រុងប្រយ័ត្នជាងមុន។ ជាងនេះទៅទៀត មូនិធិដំណេកជាតិរបស់សហរដ្ឋអាមេរិច ផ្តល់អនុសាសន៍ស្រដៀងគ្នានេះដែរថា ដំណេកពេលថ្ងៃរយៈ ២០ ទៅ ៣០នាទី ធ្វើឲ្យមានស្មារតីល្អ និងបំពេញការងារបានប្រសើរ ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង