ប្លែក ៖ តើលោកអ្នកធ្លាប់បានគិតទេថា "ផោម" អាចមានអត្ថប្រយោជន៍ចំពោះសុខ
ភាពអស់លោកអ្នក? ជាការពិតណាស់ បើយោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗ
នេះ បានអោយដឹងថា "ផោម" គឹវាមានសារធាតុអ៊ីដ្រូហ្សែន ដោយអោយឈ្មោះថា
"hydrogen sulfide" ពោលគឺវាមានអត្ថប្រយោជន៍នៅក្នុងការកាត់បន្តយសំពាធឈាម
កុំអោយឡើងខ្ពស់។

លើសពីនេះទៅទៀត បើយោងទៅតាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញដែលបានមកពីមន្ទីរ
ពេទ្យ Zhongda នាខេត្ត Nanjing ប្រទេសចិន បានអោយដឹងថា វាគ្រាន់តែជាការសន្មត់នាជំហាន
ដំបូងប៉ុណ្ណោះ ដោយមិនទាន់ច្បាស់ការណ៍នៅឡើយទេ តែវាកំពុងតែមានតំរុយ ដូចដែលបាន
បញ្ជាក់ខាងលើ យ៉ាងណាៗនោះ ករណីមួយនេះ កំពុងតែស្ថិតនៅក្នុងការតាមដានវិភាគរបស់អ្នក
ស្រាវជ្រាវនៅឡើយ។

គួរបញ្ជាក់ផងដែរថា ក៏មានការពិសោធន៍ទៅលើសត្វកណ្តុរផងដែរក្នុងករណីមួយនេះ ពីសំណាក់
សកលវិទ្យាល័យ Johns Hopkins ថាវាពិតជាមានអាចកាត់បន្តយសំពាធឈាមមិនអោយឡើងខ្ពស់
បាន ។ លើសពីនេះទៅទៀត បើយោងទៅតាមសម្តីរបស់អ្នកជំនាញ គឺលោក Yuyu Yao មកពី
សកលវិទ្យាល័យ Southeast បានបញ្ជាក់អោយដឹងថាករណីមួយនេះមិនទាន់ហ៊ានធ្វើពិសោធន៍ទៅ
លើមនុស្សនោះទេ តែប្រសិនបើពួកយើងសំរេចចិត្ត ក្នុងការធ្វើពិសោធន៍ទៅលើមនុស្ស អ្វីដែល
ចោទជាបញ្ហាសួរថា តើមនុស្សហ៊ានទទួលយកក្នុងការហិតក្លិន "ផោម" ដើម្បីកាត់បន្ថយសំពាធ
ឈាមមិនអោយឡើងខ្ពស់ដែរឬទេ? ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ leakarea