(ភ្នំពេញ)៖ ព្រះសង្ឃមួយអង្គ បានលួចស្នាក់នៅក្នុងបន្ទប់ជួល រួមភេទជាមួយស្រីសេ្នហ៍ជាង១ឆ្នាំ ទើបបែកការធ្វើឲ្យពុទ្ធបរិស័ទ មានការរិះគន់យ៉ាងខ្លាំង ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជាក់ស្តែង យកផ្សឹកនៅវត្តជម្ពូវ័នតែម្ដង នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោកមេភូមិអូដឹម បានឲ្យដឹងថា ព្រះសង្ឃមួយអង្គ ព្រះនាម ជា សុខុម ព្រះជន្ម៣០វស្សា បានបួសជាព្រះសង្ឃ នៅវត្តក្នុងភូមិទួលលាភ ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានមកប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ជាពិសេសមានជាប់ជំពាក់នឹងរួម ស្នេហាមេត្រីភេទ ក្នុងបន្ទប់ជួលជាមួយនារីម្នាក់ឈ្មោះ ស្រី ឌី ហៅ អាឌី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ខាងលើហើយព្រះសង្ឃ អង្គនេះ តែងតែនិមន្តចេញចូលវត្តជម្ពូវ័ន។

លោកមេភូមិ បានបន្តថា លោកបានតាមដានករណីនេះអស់រយៈពេលជាង១ឆ្នាំទៅហើយ យូរៗឃើញព្រះសង្ឃអង្គនោះចេញចូលម្តង នៅបន្ទប់ជួលនារីនោះ ដោយមិននឹកស្មានសោះថា លួចលាក់រស់នៅស្នេហាភេទជាមួយនឹងស្រីកំណាន់ យ៉ាងសប្បាយយ៉ាងនោះទេ។
ក្រោយពីរឿងអាស្រូវភេទរបស់ព្រះសង្ឃ ព្រះនាម ជា សុខុម អង្គនេះបានបែកធ្លាយ អាជ្ញាធរ ភូមិ-សង្កាត់សហការជាមួយសមត្ថកិច្ច មូលដ្ឋាន ឃាត់ខ្លួនព្រះសង្ឃ និងស្រីស្នេហ៍មកសួរនាំទាក់ទងនឹងរឿងលួចលាក់មានមេត្រីនេះ ភ្លាមៗដោយមានចូលរួមពីមន្ត្រី មន្ទីរធម្មការ ខណ្ឌ ព្រះចៅអធិការវត្តជម្ពូវ័ន បានទាក់ទងទៅព្រះអធិការវត្ត ដែលព្រះសង្ឃអង្គនេះគង់នៅនិមន្តមកផ្សឹកព្រះសង្ឃ អង្គនេះនៅវត្តជម្ពូវ័នតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី