បាត់ដំបង៖ នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ មានករណីឃាតកម្មដ៏សាហាវមួយ នៅភូមិភ្នំតូច ឃុំពេជ្រាដា ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ដោយប្តីជាមន្រ្តីយោធាថ្នាក់អនុសេនីយ៍ម្នាក់ បានកើត ចិត្តប្រច័ណ្ឌ បាញ់សម្លាប់ប្រពន្ធចុង និងកូន រួចហើយ បាញ់សម្លាប់ខ្លួនឯង យ៉ាងអណោចអធម ។

លោក សុង សុភ័ក្រ អធិការនគរបាល ស្រុកភ្នំព្រឹក្ស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ២នាក់ ប្រពន្ធចុង និងកូន បានស្លាប់ ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ ភូមិភាគ៥សំពៅលូន ។ ចំណែកបុរសជាប្តី បានបាញ់ខ្លួនឯងស្លាប់តាមក្រោយ បន្ទាប់ពីដឹងថា ប្រពន្ធចុង របស់ខ្លួនឯងស្លាប់នៅមន្ទីរពេទ្យ ។

លោកអធិការរូបនេះ បានបន្ថែមថា បុរសជាប្តី មានឈ្មោះ វិត ធី អាយុ៤៩ឆ្នាំ មានឋានៈអនុសេនីយ៍ទោ ដែលជាប្រធាន ផ្នែកប្រតិបត្តិការសឹករងស្រុកភ្នំព្រឹក្ស រស់នៅ កន្លែងកើតហេតុ ចំណែកប្រពន្ធចុង មានឈ្មោះ សុខ បញ្ហា អាយុ២៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំទ្រូង ហើយកូនស្រីឈ្មោះ ចាន់ណា អាយុទើបតែ ៣ឆ្នាំ ប៉ុណ្ណោះ ក៏ត្រូវគ្រាប់កាំភ្លើងនៅក្រោមឃ្លៀក ខាងស្តាំ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលជាញាតិជិតខាង របស់ជនរងគ្រោះ បានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរនេះ មានទំនាស់ នឹងគ្នា ចំនួន២-៣ថ្ងៃមកហើយ ទើបនឹងថ្ងៃពុធនេះ ប៉ុណ្ណោះ ដែលពួកគេ មានទំនាស់ពាក្យសម្តីខ្លាំង ព្រោះតែប្តីប្រច័ណ្ឌប្រពន្ធ ដែលមានទំនាក់ទំនង ជាមួយបុរសផ្សេង ។

យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការលើកឡើង របស់ប្រជាពលរដ្ឋ ដោយឡែកសមត្ថកិច្ច មិនទាន់ហ៊ានបញ្ជាក់ តាមការអះអាង របស់ប្រជាពលរដ្ឋ នេះ នៅឡើយទេ ។ ករណីនេះ សមត្ថកិច្ច បានរកឃើញកាំភ្លើង K54 មួយដើម ដែលប្តីជាមន្រ្តីយោធា ប្រើប្រាស់ ដើម្បីសម្លាប់ ប្រពន្ធ និង កូនខ្លួនឯង ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល