CamNews

មហាសង្ក្រាន្ដឆ្នាំថ្មី៖ ឆ្នាំរកា នព្វស័ក ទេវតាឆ្នាំថ្មី ព្រះនាមអ្វី? ចុះនៅម៉ោងប៉ុន្មាន?

ព័ត៌មានកំសាន្ត​ ៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ គ្រឹស្ដសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ១៣៧៩ នឹងចូលមកដល់ នៅរយៈពេលដ៏ខ្លីខាងមុខនេះ ពោលនៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺ។

ដើម្បីចូលរួមអបអរ ដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវ​មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ដែលដកស្រង់ចេញពីសៀវភៅ មហាសង្ក្រាន្ត របស់លោក អ៉ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជូនប្រិយមិត្តអ្នកអានដូចខាងក្រោម៖

សុភមស្ដុ! វរមង្គលាជយាតិរេក

ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្ដាកន្លងទៅហើយបាន ២៥៦០ ត្រឹមថ្ងៃទី១៥កើត ខែពិសាខ លុះដល់ថ្ងៃ១រោច ខែពិសាខ ឆ្នាំរកា នព្វស័ក តទៅចូលពុទ្ធសករាជ២៥៦១។

តាមគណនាឆ្នាំរកាឥឡូវនេះ សង្ក្រាន្ដចូលមកនៅថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស. ២០១៧ វេលាម៉ោង០៣៖១២នាទី។ ពេលនោះព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺជាផ្លូវកណ្ដាលទើបទេវធីតា មួយអង្គជា​ មគ្គនាយិកា ព្រះនាម «កិមិរាទេវី» ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម ទ្រង់គង់នៅចាតុម្មហោរាជិការទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទញរង់ ចេកណាំវ៉ា ព្រះហស្ដស្ដាំទ្រង់ ព្រះខ័ន្ធ ព្រហស្ដឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ជាពហនៈ។

ទើបនាំអស់ទេវបុត្រទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហា​កែវធម្មមាលីនាទីភ្នំកៃលាស ខេត្តហិមពាន្ដ ជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាសនាំមកដង្ហែ
ប្រទក្សិណភ្នំព្រះសុមេរុរាជ តាមផ្លូវព្រះអាទិត្យចរចំនួន៦០ នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រទេវធីតា ទាំងមួយសែនកោដិចូលស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោ ឧសភរាជ ទាំង៧ត្រជា​ក់ក្សេមក្សាន្ដ ព្រះរាជហឬទ័យ ហើយនាំគ្នាចូលទៅសមាទានសក្សាសីល ដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតី
សភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួរស្ដី ជ័យមង្គលជន្មាយុយឺនយូរ ដល់ទេវតា និងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានទូលំទូលាយសុខក្សេមក្សាន្ដ តរៀងទៅ។

* នៅថ្ងៃសុក្រ ៣រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៧ វេលាម៉ោង០៣៖១២នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំរកា នព្វស័ក (ជាវា​រៈមហាសង្ក្រាន្ដ)។

* ថ្ងៃសៅរ៍៤ រោចខែចេត្រត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស២០១៦ ជាវារៈវន័បត។

* ថ្ងៃអាទិត្រ៥រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស២០១៧ នៅវេលាម៉ោង០៦៖៤៦នាទី ​៤៨វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្ដបីថ្ងៃសេ្រចបរិបូណ៍ចូលជាសកល ឆ្នាំរកានព្វស័ក និង ម.ស. ១៩៣៩ ចុ.ស.១៣៧៩តទៅ។

នៅក្នុងឱកាសសង្ក្រាន្ដទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយជាចិត្តអប្រីយ៍ជាប់ដោយ គំនុំគុំ​គួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះតាំងចិត្តល្អប្រព្រឹត្តិល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យសុន្ទរ៍ទានតាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតានឹងឲ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរី​សួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការតាំពីឆ្នាំថ្មី នេះតរៀងទៅ។

រណ្ដាប់ទទួលទេវតា

រណ្ដាប់ទទួលទេវាតា តាមទំនៀមបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿងពលីការផ្សេ​ងៗ។ ត្រូវរៀបក្រាលសំពត់ពណ៍ស ហើយរៀបចំនូវគ្រឿងសក្ការបូជា ទេវាតាមានជាអាទិ៍បាយសី៩ថ្នាក់ មួយគូ បាយសី៧ថ្នាក់មួយ​គូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូក៥ លាច៥ផ្កា៥ ដាក់​លើ​ជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។ ស្រេចហើយនៅវេលាម៉ោង ដែលទេវតាចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការ ព្រះរតនៈត្រ័យសមាទានសីល​ហើយតាំងចិត្តឲ្យបានបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះ​ចប់ពិធីទទួលទេវតា។

ចំពោះបាយសី៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស និងមាន អនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម៥ថ្នាក់ ចុះមកឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដ គួររៀបឲ្យបានត្រឹម ៣ឬ៥មុខក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀនដុតបំភ្លឺ៕