សុខភាព ៖ ជំងឺរលាកផ្លោកនោម ដែលគេឱ្យឈ្មោះម្យ៉ាងទៀតថា ជំងឺរលាកបំពង់បង្ហូរនោម គឺជាជំងឺម្យ៉ាងនៃផ្លោកនោម ដែលបណ្ដាលមកពីបាក់តេរី។ បញ្ហានេះ អាចបណ្ដាលឱ្យមានការឈឺចាប់ និងបង្កក្ដីរំខាន និងបណ្ដាលមកពីហេតុផលច្រើនយ៉ាងផ្សេងៗគ្នាដូចជា ការប្រតិកម្មចំពោះថ្នាំ ការខ្វះអនាម័យ និងជំងឺដទៃទៀត។ សូមរិះរកវិធីបង្ការ និងព្យាបាលជំងឺរលាកផ្លោកនោម នៅក្នុងអត្ថបទនេះ។ វិធីព្យាបាលរោគនេះដ៏សាមញ្ញបំផុត គឺដោយការប្រើប្រាស់ថ្នាំផ្សះអង់ទីប៊ីយូទិក ប៉ុន្ដែទោះជាយ៉ាងណាក៏មានអាហារមួយចំនួនដែលអាចប្រឆាំងនឹងជំងឺនេះដូចថ្នាំបញ្ចុះទឹកនោម និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដែរ ពីព្រោះវាធ្វើការភ្ញោចដល់ការបញ្ចេញចោលនូវទឹកនោម។

អាការៈរលាកផ្លោកនោម៖

ឈឺត្រង់ពោះ

មានអារម្មណ៍ក្រហល់ក្រហាយពេលបន្ទោរបង់មូត្រ

គ្រុនរងារ

មានអារម្មណ៍ពិបាកក្នុងខ្លួន

គ្រុនក្ដៅ

គន្លឹះដើម្បីបង្កាជំងឺរលាកផ្លោកនោម

ពិសាទឹកឱ្យបានគ្រប់គ្រាន់៖ រាងកាយរបស់អ្នក ចាំបាច់ត្រូវតែមានជាតិទឹកគ្រប់គ្រាន់ដើម្បីបំពេញមុខងារជាប្រក្រតី។ ទឹកក្នុងទីនេះ សំដៅទៅដល់ទឹកឆុង ទឹកតែ ទឹកស៊ុប ភេសជ្ជៈផ្សេងៗ និងអ្វីៗដែលជាធាតុរាវ និងផ្ដល់សំណើមដល់រាងកាយរបស់អ្នក។ ប្រសិនបើអ្នក កើតជំងឺរលាកផ្លោកនោម សូមពិសាទឹកឱ្យបានច្រើនតាមតែអាចធ្វើបាន។ ជួនកាលការពិសាទឹកនេះ នឹងក្លាយជាវិធីព្យាបាលដ៏ប្រសើរ ពីព្រោះដើម្បីឱ្យជំងឺរលាកផ្លោកនោមនេះបានធូរស្បើយ ចាំបាច់ត្រូវឱ្យបាក់តេរីរលាយបាត់ទៅផងដែរ ហើយទឹកមូត្រមាននាទីទទួលខុសត្រូវក្នុងការកម្ចាត់ចោលនូវបាក់តេរីទាំងអស់នោះ។ ដូច្នេះហើយសូមព្យាយាមពិសាទឹកឱ្យបានច្រើន។

ការណែនាំបន្ថែម៖

ពិសាទឹកមួយកែវជាមួយនឹងទឹកខ្មេះចម្រាញ់ពីផ្លែប៉ោមពីរស្លាបព្រាបាយ(Apple Cider Vinegar)រៀងរាល់មុនពេលពិសាអាហារ។

ពិសាទឹកឆុងវ៉ាន់ស៊ុយបារាំង(Parsley) មួយពែងពេលពោះទទេ។

មុនពេលចូលគេង សូមស្ងោរតែ Chamomile និងខ្ទឹមស ៣ កំពឹះ នៅក្នុងទឹកចំណុះមួយលីត្រ។ រង់ចាំរហូតដល់វាត្រជាក់ បន្ទាប់មកធ្វើការលាងសម្អាតដោយប្រើកូនកន្សែងពោះគោ។

ពិសាទឹកគ្រែនបឺរីបីកែវក្នុងមួយថ្ងៃ។ ការពិសាទឹកនេះ គឺជាការប្រសើរសម្រាប់រាងកាយរបស់អ្នកពីព្រោះវាមានផ្ទុកនូវសារធាតុម្យ៉ាង ដែលការពារបាក់តេរីពីការជាប់ស្អិតនៅនឹងជញ្ជាំងបំពង់បង្ហូរនោម ដែលសម្រួលដល់ការបញ្ចេញចូលតាមរយៈទឹកមូត្រ។

បើឈឺនោមត្រូវទៅនោម សូមកុំខំទប់

ទម្លាប់អាក្រក់ ដែលអ្នកអាចនឹងធ្វើ គឺការទ្រាំរយៈពេលយូរ មុនពេលទៅបន្ទោរបង់ទឹកមូត្រ។ ប្រការនេះបណ្ដាលឱ្យផ្លោកនោមរបស់អ្នកចុះខ្សោយពីការទប់ទឹកនោម។ វាជារឿងចាំបាច់ក្នុងការអនុញ្ញាតឱ្យរាងកាយរបស់អ្នកបញ្ចេញចោលធាតុកាកសំណស់ទាំងនេះ ដែលវាជាសមាសធាតុដែលរាងកាយរបស់អ្នកមិនត្រូវការ។

ស្អំឱ្យមានកម្ដៅ៖ កម្ដៅទឹកឱ្យក្ដៅបន្ដិច ហើយយកកន្សែងពោះគោជ្រលក់ឱ្យសើម។ សូមប្រយ័ត្នកុំឱ្យទឹកនោះក្ដៅខ្លាំងពេក ហើយបន្ទាប់មកត្រូវស្អំវានៅលើពោះរបស់អ្នកឱ្យចំពីលើបរិវេណផ្លោកនោម។ វិធីនេះនឹងជួយឱ្យធូរស្រាលការឈឺចាប់ ព្រមទាំងប្រឆាំងនឹងការរលាក និងហើម។ ម្យ៉ាងទៀតវាក៏ល្អប្រសើរសម្រាប់ការកាត់បន្ថយការឈឺចាប់សាច់ដុំផងដែរ។

ព្យាយាមរក្សាអនាម័យឱ្យបានល្អ

កត្ដាមួយចំនួន ដែលបង្កើនភាពសើមនៅបរិវេណទ្វារមាស អាចបណ្ដាលឱ្យកើតអាការៈរលាកទាំងនេះ។ ឥឡូវសូមធ្វើការចាប់អារម្មណ៍ ចំពោះបញ្ហានៃការរួមភេទ ពីព្រោះវាជាករណីសំខាន់ ដែលយើងត្រូវមានអនាម័យដើម្បីបង្ការជំងឺរលាកផ្លោកនោម។ សូមឱ្យដៃគូរបស់អ្នកលាងសម្អាតប្រដាប់ភេទរបស់គាត់ឱ្យបានស្អាត មុនពេលរួមភេទ និងត្រូវចងចាំថា ការប្រើប្រាស់ស្រោមអនាម័យគឺជារឿងដ៏ល្អ។ នៅពេលអ្នករួមភេទរួច សូមទៅងូតទឹក ពីព្រោះជាតិសំណើម និងធាតុរាវ ដែលនៅសេសសល់ក៏អាចបង្ករោគផងដែរ។

ស្លៀកខោទ្រនាប់តឹង៖ អ្នកជំនាញមិនណែនាំឱ្យអ្នកស្លៀកខោទ្រនាប់តឹងនោះទេ ពីព្រោះបរិវេណប្រដាប់ភេទត្រូវការភាពស្ងួត។ ការស្លៀកសម្លៀកបំពាក់តឹងៗ នឹងបង្កើនសីតុណ្ហភាពដល់រាងកាយរបស់អ្នក និងធ្វើឱ្យអ្នកបែកញើស។ វាជារឿងចាំបាច់សម្រាប់បរិវេណទ្វារមាស ដែលមិនមានការផ្លាស់ប្ដូរសីតុណ្ហភាព និងកម្រិត pH ។

តើពេលណាអ្នកគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិត?

ទៅជួបវេជ្ជបណ្ឌិត នៅពេលបញ្ហាខាងក្រោមកើតមានឡើង៖

ក្អួតចង្អោរ

គ្រុនញ័រញាក់ និងមានឈាមនៅក្នុងទឹកមូត្រ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព ៖ steptohealth