ភ្នំពេញ៖ តារាសម្តែងមានរហ្សសនាមថា ជាតារាទឹកភ្នែកតាំងពីកុមារ កញ្ញា លី ច័ន្ទសីហា បានធ្វើឲ្យបុរសៗជាច្រើន មានការជ្រួលច្របល់ តាមប្រឡោមស្នេហ៍នាង ក្រោយពីនាងបានចេញមុខប្រកាសក្តែងៗថា ខ្លួនទំនេរ គ្មានជាប់ជំពាក់ ជាមួយបុរសណា ពោលគឺគ្មានសង្សារនោះទេ បន្ទាប់ពីផ្ដាច់ពាក្យជាមួយ អតីតគូដណ្ដឹងម្ដងរួចមក។ ការប្រកាស របស់នាងបែបនេះ ធ្វើឲ្យបុរសៗជាច្រើនចាត់ទុកថា តារារូបនេះមានចេតនាបើកភ្លើងខៀវ ទទួលយកស្នេហាដោយចំហរ ជាថ្មីម្ដងទៀត។

កន្លងមកទស្សនិកជន ធ្លាប់ដឹងហើយថា តារាសម្តែង និងជាម្ចាស់ហាងសម្អាងការ «លី ច័ន្ទសីហា» រូបនេះ ធ្លាប់បាន សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយបុរសម្នាក់ ដែលជាកូន អ្នកមានទ្រព្យសម្បត្តិ ដែលគេស្គាល់ថា ឈ្មោះHea Seng និងជាសិស្សកំពុងបន្តការសិក្សា នៅប្រទេសវៀតណាម ដោយកន្លងមកនាងថែមទាំងធ្លាប់ បង្ហាញភាពផ្អែមល្ហែម ល្អូកល្អើន ឱបរឹតបណ្តើរគ្នា ចូលរួមកម្មវិធីសិល្បៈជាច្រើន ដើម្បីបើកចំហរពីចំណងស្នេហាមួយនេះ ជាសាធារណៈ ។
តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺមួយរយៈពេលចុងក្រោយនេះ ចំណងស្នេហារបស់តារាស្រីវ័យក្មេង លី ច័ន្ទសីហា និងគូស្នេហ៍ហាក់ឃ្លាតឆ្ងាយពីគ្នា មិនផ្អែមល្ហែមជាមួយគ្នា ដូចពេលមុនទេ ។ ស្របពេលដែលចំណងស្នេហា មួយនេះ កំពុងតែស្ថិតនៅក្នុង មន្ទិលសង្ស័យនោះ ស្រាប់តែម្ចាស់សាម៉ីខ្លួន កញ្ញា លី ច័ន្ទសីហា បានចេញមុខប្រកាស ដោយ បើកចំហរថា « ដល់ម៉ោងហើយ ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំគ្មានសង្សារ និងគ្មានទាក់ទងជាមួយនរណាទៀតទេ ស៊ីអារម្មណ៍ តិចទេចា៎...!»។

តាមរយៈការបង្ហាញសារទម្លាយថា ខ្លួននៅទំនេរគ្មានទាក់ទង ជាមួយបុរសណាម្នាក់នោះ គឺបានធ្វើឲ្យទស្សនិកជន ចាត់ទុកថា ជាចេតនាដែលនាងចង់បង្ហាញ មហាជន និងបុរសៗ ដែលជាកន្លង់កំពុងតែសម្លឹង និងចង់សុំស្នេហ៍នាង អាចចូលមកចែចូវបាន ព្រោះពេលនេះ នាងបើកភ្លើងខៀវ ទទួលស្នេហ៍ហើយមិនចាំបាច់ខ្លាចថា នាងមានទំនាក់ទំនង ស្នេហា ជាមួយបុរសណាម្នាក់ឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល