CamNews

ឆាយ វីរៈយុទ្ធ បដិសេធ​មិន​ទទួល​ស្គាល់ Page ឈ្មោះ "Chhay Virakyuth Sunday"

ភ្នំពេញ៖ តារាចម្រៀងកំពុង សាងកេរ្តិ៍ឈ្មោះល្បី នៅក្នុងផលិតកម្ម សាន់ដេ លោក ឆាយ វិរៈយុទ្ធ
បានចេញមុខបដិសេធន៍ ដោយមិនទទួលស្គាល់ page (ទំព័រ) ដែលមានឈ្មោះ Chhay Virakyuth
Sunday ថា មិនមែនជាទំព័រ របស់លោកនោះទេ។

ការចេញមុខ មកបដិសេធន៍ ពីសំណាក់ តារាចម្រៀងរូបនេះ បានធ្វើឡើងបន្ទាប់ ពីមានបុគ្គលម្នាក់
បានប្រើអត្តសញ្ញាណ ដោយបង្កើត page ដែលមានឈ្មោះ "Chhay Virakyuth Sunday" នឹងបាន
ប្រើប្រាស់pageមួយនេះ ធ្វើសកម្មភាពមួយ ចំនួនទាក់ទងទៅ នឹងរឿងនយោបាយ។

ថ្មីៗនេះ គេបានសង្កេតឃើញ នៅលើទំព័រ Facebook មួយ ដែលមានដាក់ឈ្មោះថា Chhay
Virakyuth Sundayបាន សរសេរសារមួយចំនួន ពាក់ព័ន្ធនឹងរឿង នយោបាយ ។ ប៉ុន្តែត្រូវបាន
លោក ឆាយ វីរៈយុទ្ធ បញ្ជាក់ថា ផេកមួយនេះមិនមែន ជារបស់លោក នោះឡើយ។ ក៏សូមឲ្យ
ម្ចាស់ផេកមួយនេះ ឈប់ប្រើប្រាស់ឈ្មោះ របស់លោកតទៅទៀត។

លោក ឆាយ វីរៈយុទ្ធ បានសរសេរនៅលើទំព័រ Facebook ដែលប្រើដោយ ខ្លួនលោកផ្ទាល់
ជាដំបូងថា "ជូនចំពោះម្ចាស់ទំព័រ Chhay Virakyuth Sunday...! ខ្ញុំបាទមានការជឿជាក់ថា លោក
ឬ អ្នកនាង ជាបុគ្គលល្អ ហើយក៏ជាមិត្តល្អ ចំពោះប្រជាជនខ្មែរដែរ រួមទាំងរូបខ្ញុំបាទ។ ទោះជា
យ៉ាងក្តី ទំព័រដែល លោក ឬ អ្នកនាង បានបង្កើតនេះ មិនពិតជារបស់ខ្ញុំ ឬ ចេតនាខ្ញុំទេ ដូច្នេះវា
ជាអំពើមិនសមគួរ ហើយសុំ លោក ឬ អ្នកនាង បញ្ឈប់ការប្រើប្រាស់ទំព័រនេះ.." ។

ថ្មីៗនេះគេសង្កេតឃើញថា សម្រាប់តារាល្បីៗ ក្នុងប្រទេសកម្ពុជា គឺតែងតែទទួលរង នូវការ
យកឈ្មោះ មកប្រើប្រាស់ ក្នុងគេហទំព័រហ្វេសប៊ុក ពីសំណាក់ជនខិលខូច បាតសង្គមមួយចំនួន
ហាក់មិនបានគិត ពីសតិអារម្មណ៍ និងក្រែងចិត្តចំពោះ ម្ចាស់ឈ្មោះពិតនោះឡើយ។ ជាក់ស្ដែង
ដូចជា តារាចម្រៀង ទេព បូព្រឹក្ស និងតារាសម្ដែង តារាចម្រៀងមួយចំនួនទៀត ត្រូវបានពួកគេ
ជន មួយក្ដាប់តូចនោះ ប្រើប្រាស់ឈ្មោះ របស់តារាទាំងនោះ ក្នុងន័យបម្រើ បក្សនយោបាយ
វាយប្រហារក្នុង ន័យនយោបាយ ធ្វើឲ្យម្ចាស់សាមីខ្លួន ដែលមិនបានដឹ ងសូម្បីតែបន្តិច សម្ដែង
ការព្រួយបារម្ភជាពន់ពេក រហូតដល់ពួកគេបាន ចេញមុខបដិសេធ ជាបន្តបន្ទាប់ ។

ក្រុមតារាទាំងនោះ បានទទូចស្នើសុំ ជាបន្តបន្ទាប់ដល់ អ្នកនិយមលេង ហ្វេសប៊ុក ទាំងអស់មេត្តា
ចេះ យល់អធ្យាស្រ័យគ្នា មានសុជីវធម៌ល្អក្នុង ការប្រើពាក្យពេជន៍សម្ដី ប្រាស្រ័យទាក់ទងគ្នា ជា
ពិសេសសូមកុំយក ឈ្មោះអ្នកដ៏ទៃ ទៅប្រើប្រាស់ឲ្យសោះ ព្រោះជាការបង្ខូចកេរ្តិ៍ឈ្មោះ និងបង្ក
ជាបញ្ហា ជាច្រើនដល់ម្ចាស់ សាមីខ្លួនផងដែរ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល