ប្លែកៗ ៖ ការជួល មនុស្សយន្ត និង សិប្បនិម្មិតនៅ ភោជនីយដ្ឋានចិនមួយ អាចមិនមែនជា គំនិត ឆ្លាតទាំងអស់នោះទេ រួមជាមួយនឹង ភោជនីយដ្ឋាននៅ Guangzhou ផងដែរ ជាមួយនិង បុគ្គលិកដែលប្រើគ្រឿងយន្ត របស់ពួកគេ បែបនេះ ។

ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Workers' Daily ភោជនីយដ្ឋាន ២ដែលបានធ្វើការប្រើប្រាស់ អ្នកបំរើមនុស្សយន្ត ត្រូវបាន បិទទ្វារ ២ ទៅ ៣ កន្លែងទៅហើយ ។

មនុស្សមួយចំនួន នៅភោជនីយដ្ឋាន បានធ្វើពាក្យបណ្តឹង អំពីអតីត មិត្តរួមការងារ របស់ខ្លួន ។ បុគ្គលិកម្នាក់បាននិយាយថា មនុស្សយន្ដនេះ ត្រូវបានបំរើ ស៊ុបឬ ម្ហូបអាហារផ្សេងទៀត ឲ្យពួកយើង ជាញឹកញាប់ណាស់ទៅហើយ ពេលនោះ ថៅកែ បានសម្រេចចិត្ត មិន ប្រើមនុស្សយន្តទាំងនោះ ទៀតទេ ។

អ្នករត់ទុកដទៃ ទៀតបាននិយាយថា មនុស្សយន្តគឺមិនមែនសុទ្ធតែ ឆ្លាត ឬ រហ័សរហួន គ្រប់ពេលនោះទេ ហើយជំនាញរបស់ពួកគេ គឺមានដែនកំណត់ នាងបានបន្ថែមទៀតថា ពួកគេគឺមិនអាច កុម្ម៉ង់ ឬ ចាក់ទឹកក្តៅឲ្យ អតិថិជនបានទេ ។

វាមានតំលៃ ប្រមាណជា ៥០,០០០ yuan ក្នុងការជួលកម្មករ ជាមនុស្សយន្ត មួយហើយ បន្ទាប់មកត្រូវចំណាយលុយ ជាច្រើនរយ លានយ័ន រាល់ខែដើម្បី ដែលត្រូវចំណាយទៅ លើ អគ្គិសនីនឹង ការជួសជុល ។ ខណៈពេលនេះ វាប្រាកដជាអាច មានការសន្សំលុយបាន យ៉ាងច្រើន បើសិនជា យើងប្រៀបធៀបទៅនឹង ការជួល បុគ្គលិក ជាលក្ខណៈ មនុស្សវិញ ពីព្រោះ មនុស្សយន្តវាមើលទៅដូចជាមិនទាន់ អាចរ៉ាប់រង ការងារដើម្បីជំនួស ពួកយើង នៅឡើយទេ ។

ដោយយោងទៅតាម ពាក្យសំដីរបស់ថៅកែ បាននិយាយថា រឿងតែម្យ៉ាងដែល មនុស្សយន្ត អាចធ្វើបានល្អបំផុតនោះគឺ អាចបើកទ្វារជូនអតិថិជនបាន ពីព្រោះ មនុស្សមិនអាច បំរើអតិថិជន យ៉ាងឲ្យបានគ្រប់គ្រាន់បានទេ ជាការពិតណាស់ មនុស្សយន្តទាំងអស់ នោះមិនអាច កាត់បន្ថយតម្រូវការ កម្មករបានឡើយ ។

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shanghaiist