CamNews

Samsung ដាក់លក់ស្មាតហ្វូនថ្មីមួយគូ តម្លៃ​ប្រហែល ១០០ដុល្លារ

Galaxy J1 Ace Neo និង Galaxy J2 (2016) គឺជាម៉ូដែលស្មាតហ្វូន​ដែលមានតម្លៃ​ប្រហែល
១០០ដុល្លារអាមេរិក។

Galaxy J1 Ace Neo គឺជាម៉ូដែលតម្លៃទាប គឺប្រមាណជា​ ១០០ដុល្លារ។ ស្មាតហ្វូននេះ មាន
អេក្រង់ Super AMOLED 4,3 inch ដែលមានរីសូលូសឹន 480 x 800 pixel ។ Galaxy J1 Ace
Neo ប្រើឈីប​ 4-core 1,5GHz ប៉ុន្តែ RAM ត្រឹមតែ 1GB ។ អង្គចងចាំក្នុងរបស់វា គឺ 8GB និង
អាច​បន្ថែមម៉េម៉ឺរី ឡើងដល់ 128GB។

Samsung Galaxy J1 Ace Neo មានតម្លៃ ១០០ដុល្លារអាមេរិក

ចំនុចដែលគួរចាប់អារម្មណ៍ នោះគឺថា Galaxy J1 Ace Neo មានកាមេរ៉ាក្រោយ​ 5 megapixel
និងកាមេរ៉ាមុខ 2 megapixel  ប្រហាក់ប្រហែលនឹង​ម៉ូដែលតម្លៃ ២០០ដុល្លារ​ ជំនាន់មុន​របស់
Samsung។ ក្រៅពីនេះ J1 Ace Neo ក៏មានថ្ម​ 1.900 mAh និងបំពាក់​បច្ចេកវិទ្យា​សំចៃថាមពល
Ultra Power Saving Mode។

ចំណែក Galaxy J2 (2016) ក៏មានតម្លៃទាប គឺប្រមាណជា ១៤៥ដុល្លារអាមេរិក។ Galaxy J2
(2016) បំពាក់​មុខងារ Turbo Speed Technology (TST) ដែលជួយ​ឱ្យម៉ាស៊ីនដំណើរការ​បាន
លឿនជាង​ ៤០% បើធៀប​នឹង​ស្មាតហ្វូន​ដែលមាន RAM ធំជាងនេះពីរដង។

Samsung Galaxy J2 (2016) មានតម្លៃ ១៤៥ដុល្លារអាមេរិក

ម៉ូដែល​ស្មាតហ្វូន​នេះ​ បំពាក់​ឈីប 4-core 1,5 GHz ដូចទៅនឹង J1 Ace Neo។ Galaxy J2 (2016)
មាន RAM 1,5GB អង្គចងចាំក្នុង 8GB។​ ប៉ុន្តែថ្ម​របស់វា មានថាមពល​ដល់ទៅ 2.600 mAh និង
កាមេរ៉ាក្រោយ 8 megapixel កាមេរ៉ាមុខ 5 megapixel​ ។ Galaxy J2 (2016) ប្រើប្រាស់អេក្រង់
5 inch HD។

ស្មាតហ្វូនតម្លៃទាបខាងលើនេះ នឹង​ត្រូវបាន Samsung ដាក់លក់​ចាប់ពីសប្ដាហ៍ក្រោយ។

ប្រែសម្រួល ៖ បុត្រា