ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីតូច វ័យទើបតែ ៤ ឆ្នាំ បានដើរត្រុកៗដល់ទៅ ៨គីឡូម៉ែត្រ ដោយចំណាយ ពេល ២ទៅ៣ម៉ោង ឆ្លងកាត់តំបន់ភ្នំដែលព្រិលធ្លាក់ និងមានពពួកសត្វខ្លាឃ្មុំ និងឆ្កែចចកស៊ីសាច់ជាអា ហារ ក្នុងគោលបំណងតែមួយគត់ ទៅស្វែងរកជំនួយ ឲ្យមកជួយជីដូនរបស់ខ្លួន ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងនៅភាគខាងត្បូងតំបន់ស៊ីប៊េរ៊ី ប្រទេសរុស្ស៊ី កាលពី អំឡុងខែកុម្ភៈកន្លងទៅ តែទើបតែមានការអះអាងរហូតមានការទម្លាយថាមានអ្វីកើតឡើងឲ្យប្រាកដ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ។ ស្ថិតនៅក្នុងវ័យ ៤ឆ្នាំ នាងតូចដែលមានឈ្មោះថា Saglana បានរស់នៅក្នុង ភូមិដាច់ស្រយាលជាមួយនឹង តាយាយរបស់នាង ក្នុងនោះ លោកតារបស់នាងដែលមានវ័យចំណាស់ ហើយនោះ គឺបានពិការភ្នែក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈស្រ្តីវ័យ ៣១ឆ្នាំជាម្តាយរបស់ ក្មេងស្រីតូចនោះ គឺរស់នៅផ្ទះដាច់ដោយឡែក នៅឯភូមិផ្សេងទៀត ពីកូនស្រី និង តាយាយ ។

ព្រលឹមថ្ងៃមួយនោះ Saglana បានភ្ញាក់ពីដំណេក និងបានឃើញលោកយាយរបស់ខ្លួន នៅស្ងៀមទ្រីង គ្មានចលនា ឥតកំរើកអីទាល់តែសោះ ចឹងទេ Saglana ក៏សម្រេចចិត្ត ដើររយៈចម្ងាយឆ្ងាយ ដល់ទៅ ៨គ.ម ដើម្បីទៅរកជំនួយ ឲ្យមកជួយយាយរបស់ខ្លួន ហើយអ្វីដែលជាបញ្ហាចោទ និងជាឧបសគ្គដ៏ គ្រោះថ្នាក់នោះគឺថា នាងត្រូវដើរកាត់ព្រិលទឹកកក ក្នុងសីតុណ្ហភាព -34 OC ដោយឆ្លងកាត់ព្រៃសំបូរ ទៅដោយពពួកសត្វខ្លាឃ្មុំ និងចចកស៊ីសាច់ជាអាហារ ។ បើទោះជាមានឧបសគ្គគ្រោះថ្នាក់ស្លាប់យ៉ាង ណាក៏ដោយចុះ រយៈពេល ២ ទៅ ៣ម៉ោងក្រោយ នាងតូចក៏បានទៅដល់គោលដៅ នៃភូមិស្រុកមួយ បន្ទាប់ពីដើរបានចម្ងាយ ៨គ.ម ។ ភ្លាមៗពេលទៅដល់ភូមិ ក្រុមវេជ្ជបណ្ឌិត កត់សម្គាល់ឲ្យដឹងថា នាង មានរោគខ្វះកំដៅជាខ្លាំង។ ទន្ទឹមនឹងការដើរបានសម្រេច តែនាងនៅតែជួយលោកយាយរបស់នាង ពុំ បាននោះទេ ជាអកុសល លោកយាយរបស់នាង ពុំអាចជួយសង្គ្រោះបាននោះទេ ពោល លោកយាយ ស្លាប់បាត់ទៅហើយដោយសារតែរោគគាំងបេះដូង ។ ទោះជាយ៉ាងណាក៏ដោយចុះ សកម្មភាព និង ចេតនានាងតូច ត្រូវបានមហាជនទទួលស្គាល់ថាអស្ចារ្យ និងកា្លហានជាខ្លាំង ។ ធ្វើបានល្អណាស់ នាង តូច យើងខ្ញុំសូមជូនពរឲ្យមានសុខភាពល្អ ហើយនាងពិតជាមានគុណតម្លៃក្នុងការទទួលបានមេដាយ កោតសរសើរ នេះជាសម្តីអ្នកប្រើប្រាស់បណ្តាញសង្គម ទ្វីតធើ បានលើកឡើង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ