CamNews

Black Box លាតត្រដាង មូលហេតុពិត ធ្វើអោយ យន្តហោះរុស្ស៊ីធ្លាក់ នោះគឺ "បំផ្ទុះគ្រាប់បែក វាយប្រហារ "

ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារស៊ើបអង្កេត ករណីធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ប្រទេស រុស្ស៊ី អោយដឹងថា ៩០ភាគរយ ច្បាស់ណាស់ សម្លេងចុងក្រោយបំផុតដែលត្រូវបានថតជាប់ចេញពី បន្ទប់អ្នកបើកបរនោះ គឺជាសម្លេងបំផ្ទុះគ្រាប់បែក ។

សមាជិកក្រុមការងារស៊ើបអង្កេត ស្រាយបំភ្លឺដល់សារព័ត៌មាន បរទេស រ៉យទ័រ នៅថ្ងៃអាទិត្យ ម្សិល មិញនេះ ក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ជេញឈ្មោះអោយដឹងថា ៖ សូចនាករ និង  ការវិភាគជាក់ស្តែងទៅ លើសម្លេងពីប្រអប់ខ្មៅយន្តហោះធ្លាក់នោះ សរបញ្ជាក់អោយដឹង  ថា វា   គឺ ជាសម្លេង លាន់ឮយ៉ាង សន្ធឹក នៃគ្រាប់បែកបំផ្ទុះ ។ ពួកយើងច្បាស់ណាស់ ច្បាស់ ដល់ទៅ ៩០ ភាគរយថាគ្រាប់បែកបំផ្ទុះ ឡើង ដែលជាការវាយប្រហារ ទម្លាក់យន្តហោះ ។

គួរបញ្ជាក់ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ ប្រទេសរុស្ស៊ី ធន់ Airbus A321   បានធ្លាក់ចុះ ២៣ នាទីក្រោយពីហោះឡើង ពីរមណីយដ្ឋានទេសចរណ៍ Sharm al-Sheikh ប្រទេស អេហ្ស៊ីប ៨ ថ្ងៃមុន នេះ ដោយបានសម្លាប់មនុស្សគ្មានសល់ ទាំងអស់សរុប ២២៤ នាក់ ។ សេចក្តី  រាយការណ៍ បញ្ជាក់ អោយដឹងថា ក្រុមសកម្មប្រយុទ្ធ ដែលមានបញ្ហាប្រឈមខ្លាំងជាមួយនឹងកងកម្លាំងប្រទេសអេហ្ស៊ីប នៅតំបន់ឧបទ្វីប Sinai អោយដឹងថា ពួកគេជាអ្នកវាយប្រហារ ទម្លាក់យន្តហោះខាងលើ ។

គួររំឮកថា ការគូសបញ្ជាក់អោយដឹងខាងលើនេះ​ ជាមួយនឹងការសន្មត់ ដល់ទៅ  ៩០ភាគរយ ដែល ថាការបំផ្ទុះគ្រាប់បែកលើយន្តហោះ គឺជាហេតុផលដែលនាំអោយយន្តហោះធ្លាក់ ចុះនោះ គឺជាការ អត្ថាធិប្បាយមួយដែលឈ្លុះបញ្ជាំងយ៉ាងច្បាស់ និងពិតប្រាកដ ពីមូលហេតុនាំអោយយន្តហោះធ្លាក់ ក្រោយពីធ្វើការសិក្សា និងស្រាវជ្រាវ ទៅលើ ប្រអប់ខ្មៅយន្តហោះ ដែលនាំអោយ មហាជន ទទួល ជ្រាបកាន់តែច្បាស់ និងរំងាប់នូវមន្ទិលសង្ស័យ ពីមូលហេតុយន្តហោះធ្លាក់ចុះ ។

ប្រភពបញ្ជាក់អោយដឹងថា លោក Ayman al-Muqaddam ដែលជាប្រធានក្រុមស៊ើប   អង្កេត ក៏ធ្លាប់ បានលើកឡើងដូចគ្នាដែរ អំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍ទៅនេះ ថា យន្តហោះបាន  ផ្ទុះឆេះនៅលើ អា កាស ខ្ទេចទៅជាពីរបំណែក ខណៈ លាន់ឮសម្លេងផ្ទុះយ៉ាងសន្ធឹកក្រោយស៊ើបអង្កេតទៅលើប្រអប់ ខ្មៅយន្តហោះធ្លាក់​ ដែលទទួលបន្ទុកក្នុងការថតសម្លេង ពីបន្ទប់អ្នកបើកបរ ។

ដោយឡែក បរិបទនៃការអះអាង ពីក្រុមសកម្មប្រយុទ្ធ ត្រូវបានគេសម្គាល់អោយដឹងថា គ្រាន់តែជា វិធិសាស្រ្តចិត្តសាស្រ្តបង្ខូចកេរ្តិ៍ឈ្មោះវិស័យទេសចរណ៍ អេហ្ស៊ីប នៅលើ  ឆាក អន្តរជាតិតែប៉ុណ្ណោះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធ នៅតំបន់ឧបទ្វីប Sinai តែងតែមានបញ្ហាប្រឈមខ្លាំងជាមួយនឹងកង កម្លាំងប្រទេស អេហ្ស៊ីប ។ ជាលទ្ធផល ការលើកឡើង ក៏ដូចជា ការអះអាង  ថា  ក្រុមសកម្មប្រយុទ្ធ​ របស់ខ្លួន ពិតជាបានវាយប្រហារ ទម្លាក់យន្តហោះរុស្ស៊ី ពិតប្រាកដមែននោះ   បានធ្វើអោយសហគ មន៍អន្តរជាតិមានភាពភ័យខ្លាច ពាក់ព័ន្ធនឹងការហោះហើររបស់ខ្លួន តួយ៉ាង   ចុងសប្តាហ៍កន្លងទៅ នេះ រុស្ស៊ី ទួរគី និងបណ្តាប្រទេស តំបន់អឺរ៉ុបផ្សេងទៀត បានផ្អាករាល់ជើង  ហោះហើរ ឆ្លងកាត់ រម ណីយដ្ឋានទេសចរណ៍ Sharm al-Sheikh ប្រទេសអេហ្ស៊ីប ក៏ដូចជា   រមណីយដ្ឋានមួយចំនួនផ្សេង ទៀតលើទឹកដី ប្រទេសអេហ្ស៊ីប ៕

- អាន ៖ គ្រាប់បែក ភារវកម្ម គឺជា ហេតុផល នាំអោយយន្តហោះ រុស្ស៊ី ធ្លាក់ចុះ និងផ្ទុះឆេះ "អង់គ្លេស"

ប្រែសម្រួល ៖ កុសល

ប្រភព ៖ reuters