ព័ត៌មានជាតិ & អន្តរជាតិ ៖ យុវសិស្សស្រី វ័យ ១៧ ឆ្នាំ បាត់ ខ្លួន ពីវិទ្យាល័យមួយកន្លែង ពីទីក្រុង Long Beach សហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លង មកនេះ ពុំទាន់រកឃើញនៅឡើយទេ ខណៈនេះ ប៉ូលីសកំពុងតែស៊ើបអង្កេត និងចែកចាយរូបភាពរបស់នាង ។

ស្ថិតនៅក្នុងវ័យ ១៧ ឆ្នាំ យុវតីម្នាក់នេះ មានឈ្មោះថា Brandy Moore ជាសិស្សមកពី វិទ្យាល័យ Milli- kan ប្លុក 2800 block វិថី Snowden Avenue បើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់អ្នក តំណាងនាយកដ្ឋានប៉ូលីស ក្រុង Long Beach សហរដ្ឋអាមេរិក។ថ្ងៃចុងក្រោយបំផុតដែលត្រូវបានគេ មើលឃើញវត្តមាន របស់នាងគឺ នៅថ្ងៃទី ១៦ វិច្ឆិកា កន្លងទៅនេះ ក្រោយមកទៀត នាងបាត់ ស្រ មោលសូន្យឈឹងតែម្តង ពីទីតាំង វិទ្យាល័យខាងលើ ។

ប្រភពសារព័ត៌មាន ពីអាជ្ញាធរ សហរដ្ឋអាមេរិក អោយដឹងថា យុវសិស្ស រូបនេះ មានឈាមជ័រជាពល រដ្ឋខ្មែរ មានកំពស់ ៥ ហ្វឺត ទម្ងន់ ១០៥ ផោន មានសក់ និងភ្នែក ពណ៌ត្នោត ។ ថ្ងៃបាត់ខ្លួននាងស្លៀក ខោពណ៌ខៀវ និងពាក់អាវធំពណ៌ស ។ បុគ្គលណាមួយ ដែលបានជួបនារីម្នាក់ អាយុស្របាល ១៧ ឆ្នាំ មានភិនភាគស្រដៀងនឹងការលើកឡើងនេះ អាចទូរស័ព្ទទៅកាន់ស្នងការប៉ូលីសក្រុង Long Beach នៃនាយកដ្ឋាន ព័ត៌មានលម្អិតមនុស្សបាត់ខ្លួន តាមរយៈទូរស័ព្ទលេខ (562) 570-7246 ឬ (562) 435-6711 ឬ 911 ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ម៉ាយញ៉ូវ