(អាមេរិក)៖ មន្រ្តីសុខាភិបាលអាមេរិក បាននិយាយថា នៅក្នុងឆ្នាំ២០១៦ ម្តាយជនជាតិអាមេរិក ស្ទើរពាក់កណ្តាលបានបំប៉ៅកូន របស់ពួកគេ ដោយទឹកដោះក្នុងរយៈពេល៦ខែដំបូង ដោយមានការកើនឡើង ជាងឆ្នាំ ២០០០ដល់ទៅ ៣៥ភាគរយ។ នេះបើយោងតាម ប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី ២៩ ខែវិច្ឆកា ឆ្នាំ២០១៦។

លោកវេជ្ជបណ្ឌិត Tom Frieden ដែលជានាយករបស់មជ្ឈមណ្ឌលគាំពារជំងឺ នៅរដ្ឋអាត្លង់តា បាននិយាយថា ការបំប៉ៅកូនដោយទឹកដោះ ក្នុងរយៈពេល១២ខែ ក៏បានកើនឡើង ជាងឆ្នាំមុនៗចាប់ពី១៦ ទៅ ២៧ភាគរយ។ លទ្ធផលក៏ត្រូវបានបង្ហាញថា ទារកដែលបានចាប់ផ្តើម ប៉ៅទឹកដោះម្តាយ បានកើនឡើងចាប់ពី ៧១ភាយរយ ទៅ ៧៧ភាគរយ នៅក្នុងឆ្នាំ ២០១៦នេះ។

លោកវេជ្ជបណ្ឌិត បាននិយាយថា «នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់សុខភាពរបស់ជាតិយើង ពីព្រោះទារកទាំងអស់ ដែលត្រូវបានបំប៉ៅដោយទឹកដោះម្តាយ មានអត្រាគ្រោះថ្នាក់ នៃការឆ្លងជំងឺ ត្រចៀក និង ក្រពះ និងពោះវៀន ជំងឺទឹកនោមផ្អែម និងជំងឺធាត់ ទាប ខណៈម្តាយដែលបានបំប៉ៅកូន ដោយទឹកដោះមានអាត្រាគ្រោះថ្នាក់ នៃការកើតជំងឺមហារីកសុដន់ ទាប»។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ក៏បាននិយាយទៀត «ការបំប៉ៅកូនដោយទឹកដោះ អាចកាត់បន្ថយថវិកាសម្រាប់ ថែរក្សាសុខភាព។ ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវ បានធ្វើការគណនាថា ថវិកា ២,២ កោដដុល្លារសហរដ្ឋអាមេរិក ជាប្រចាំឆ្នាំ អាចសល់ប្រសិនបើម្តាយគ្រប់រូប បំប៉ៅកូនដោយទឹកដោះ!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង