CamNews

ជម្លោះពាក្យសំដីរវាងតារាដ៏ល្បាញល្បីកញ្ញា សុខ ពិសី និង លី អ៉ីវ៉ាធីណា, មហាជននៅលើ Facebook គាំទ្រសុខពិសី

(ភ្នំពេញ)៖ តារាចម្រៀងស្រីដ៏ល្បីល្បាញ មានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់មិត្តយុវវ័យ និងលេចធ្លោក្នុងរឿង​ជួយ​សង្គម​កញ្ញា សុខ ពិសី នាង​ជា​តា​រា​ស្រី ដែលអ្នកនាង​ពេជ្រ សោភា បានប្រកាសកោតសរសើរថា ជាតារាគោរពរសិល្បកររៀមច្បង ហើយមិនឆ្មើងឆ្មៃទេ ជួបនៅទីណាក៏ជំរាបសួរ និង ជំរាបលាហើយ សួរសុខទុក្ខនាងរហូត ។ ស្រាប់តែថ្មីៗកញ្ញា សុខ ពិសី កើតទុក្ខមិនសុខចិត្ត ហើយបានប្រកាសសង្គ្រាមជាមួយ កញ្ញា លី អ៊ីវាធីណា ដែលជាសិល្បកររៀមច្បង ដែលនាងបានហៅថា យឺនសិនថែមទៀតផង។

កញ្ញា សុខ ពិសី បាននិយាយប្រាប់ Khmertalking ឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែកញ្ញានេះថា «តាមពិតទៅ ខ្ញុំជាមួយគាត់មិនដែលមានគំនុំ ឬបញ្ហាអីជាមួយគ្នាទេ និយាយទៅចំពោះរូបខ្ញុំដូចបងប្អូនបានឃើញក្នុងកម្មវិធីផ្សេងៗស្រាប់ហើយ ខ្ញុំតែងអោនលំទោនចំពោះរៀមច្បង ក៏ដូចជាទស្សនិកជន និយាយទៅការគិត របស់ខ្ញុំតែងយល់ថា អ្នកសិល្បៈមិនថាស្រករមុន ឬស្រករក្រោយទេ គឺខ្ញុំតែងផ្ដល់តម្លៃឱ្យពួកគាត់គ្រប់គ្នា ប៉ុន្តែកញ្ញា លី អ៊ីវ៉ាធីណា ខ្ញុំធ្លាប់ជួបគាត់ គឺចរិតគាត់ឆ្មើងឆ្មៃ ហើយការធ្វើដូច្នេះ ខ្ញុំមិនបានដឹងថា គាត់គិតថាគាត់មានចំណុចពិសេសអី ខ្ញុំក៏មិនដឹងដែរ តែខ្ញុំក៏មិនបានយកមកទុកក្នុងខួរក្បាលខ្ញុំដែរ»។

ទោះបីយ៉ាងណា​ កញ្ញា សុខ ពិសី បាននិយាយថា នាងបានសួរនាំអ្នករៀបចំកម្មវិធីនៅ CTN រួចហើយ គឺថា កម្មវិធី ពេញចិត្តអត់ របស់ទូរទស្សន៍ CTN គឺគេកំណត់ឲ្យយើងនិយាយថា «ដូច ឬមិនដូច​ តែប៉ុណ្ណោះ ហេតុអ្វីបានជាគាត់ ចាំបាច់និយាយអ្វីលើសពីហ្នឹង, ខ្ញុំគ្រាន់តែសុំឱ្យគាត់ចេះគិតពិចារណាផង មុននឹងនិយាយអ្វីមួយ នៅកម្មវិធីទូរទស្សន៍»។ កញ្ញា សុខ ពិសី បាននិយាយចំៗថា ក្នុងនាម កញ្ញា លី វ៉ាធីណា ជាសិល្បកររៀមច្បង មិនគួរប្រើទឹកមុខនិង ពាក្យសម្ដីមិនសមរម្យ លើកញ្ចក់ទូរទស្សន៍ ដែលមានមហាជនទស្សនារាប់ម៉ឺននាក់បែបនេះឡើយ។

ចំណែកតារាសម្តែងសិចស៊ី កញ្ញា ដេននី ខ្វាន់ បានបង្ហាញជំហររបស់ខ្លួន គាំទ្រតារាចម្រៀងស្រីលំដាប់កំពូលរបស់ផលិតកម្មសាន់ដេ​ កញ្ញា សុខ ពិសី ឆ្លើយតបលើការរិះគន់របស់តារាចម្រៀង លី អ៉ីវ៉ាធីណា។ កញ្ញា ដេននី ខ្វាន់ បានបញ្ជាក់សារព័ត៌មានក្នុងស្រុកមួយថា «ខ្ញុំយល់ពីអារម្មណ៍របស់កញ្ញា សុខ ពិសី ព្រោះខ្ញុំក៏ធ្លាប់ជួបរឿងបែបហ្នឹង ទាំងដែលខ្ញុំមិនបានធ្វើអ្វីប៉ះពាល់ ដល់អ្នកណាផង ក៏មានគេជេរ និងព្យាយាមជាន់ពន្លិចខ្ញុំ»។

មហាជនជាច្រើននៅលើបណ្តាញសង្គម Facebook បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះសម្តី និងចរិតរបស់កញ្ញា លី អ៉ីវ៉ាធីណា ដែលបានបោះពាក្យសម្តី ផ្លែផ្កាដាក់តារាចម្រៀង សុខ ពិសី។

សូមជំរាបថា នេះមិនមែនលើកទី១ទេ ដែលកញ្ញា លី អ៊ីវ៉ាធីណា ត្រូវសិល្បករជំនាន់ក្រោយនិយាយឲ្យនាងចំៗបែបនេះ កន្លងនាងក៏មានពាក្យចចាមអារ៉ាមថា មានជំលោះជាមួយកញ្ញា ស៊ូ ស៊ីរីកា ស៊ីសាច់ហូតឈាមគ្នា ព្រោះនាង លី អ៊ីវ៉ាធីណា ប្រកាន់ច្រើន ហើយចូលចិត្តឌឺដងអ្នកដ៏ទៃបែបនេះ។

ជាងនោះទៅទៀត កញ្ញា លី អ៉ីវ៉ាធីណា ហាក់បីដូចកំពុងមើលងាយកម្មវិធី Cambodia Idol របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស, ដោយនាងបានលើកឡើងប្រាប់ Kqube នៅថ្ងៃនេះថា, «ខ្ញុំជាគណៈកម្មការមួយមិនអាចលេងសើចបានទេ ហើយនៅមុនកម្មវិធីចាប់ផ្ដើម ក៏មានការពិភាក្សាគ្នាជាមួយបង តុ និង រ៉ូលីន ធ្វើកុំឱ្យដូចកម្មវិធី Cambodia idol ចេះតែថា អូនស្រែកបានល្អណាស់ ច្រៀងល្អណាស់ តែទម្លាក់គ្នានោះទេ»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង