(បរទេស)៖ នាង Sarah Louise Bryan មានអតីតជាជាងតុបតែងសម្រស់ម្នាក់ដែលពេលនេះ នាងបានធ្វើការអំពាវនាវនៅលើបណ្តាញសង្គម សុំឲ្យមនុស្សទាំងឡាយ ជួយផ្តល់សំណុំសរសៃសក់ពីធម្មជាតិរបស់ពួកគេ ដើម្បីឲ្យនាងអាចយកវាមកច្នៃ ធ្វើជាសម្លៀកបំពាក់បានដែលគ្មាននរណាស្មានដល់ឡើយថា វាមើលទៅប្លែកដល់កម្រិតណានោះទេ។

គួរឲ្យសរសើរមែន ព្រោះការស្នើសុំរបស់នាងមិនអត់ប្រយោជន៍ទេ គឺមានមនុស្សជាច្រើនបានផ្តល់សំណុំសរសៃសក់របស់ពួកគេដល់ Sarah ដើម្បីសម្រេចបំណងរបស់នាង ហើយនេះក៏មិនមែនជាលើកដំបូងទេ ដែលនាង Sarah ចង់បង្កើតអ្វីដែលប្លែក ហើយទង្វើរបស់នាងត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិគាំទ្រផងដែរ ព្រោះតែនាងចេះបង្កើតគំនិត ច្នៃប្រឌិតខ្ពស់ដោយយកសរសៃសក់មនុស្សមកធ្វើជាអាវក្នុង និងសំពត់ស្លៀកពាក់មើលទៅប្លែកម្យ៉ាង ព្រោះជាម៉ូដដ៏កម្រ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង