អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានប្រារព្ធទិវាជនជាតិដើមភាគតិចអន្ដរជាតិ ដោយបានជំរុញឱ្យប្រទេសទាំងអស់ត្រូវពិចារណា និងការពារសិទ្ធិ និងផលប្រយោជន៍របស់ជនជាតិដើមភាគតិច ដែលរស់នៅក្នុងព្រំដែននៃប្រទេសទាំងនោះ។

គេប៉ាន់ប្រមាណថា មានជនជាតិដើមភាគតិចប្រមាណ ៣៧០ លាននាក់ នៅក្នុងពិភពលោក ដែលរស់នៅក្នុងប្រទេសចំនួន ៩០។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនជាតិដើមភាគតិច មានចំនួន ៥ % នៃប្រជាជនសរុបលើពិភពលោក និងមាន ១៥% នៃប្រជាជនក្រីក្របំផុត។ បច្ចុប្បន្ន ជនជាតិដើមភាគតិច គឺស្ថិតក្នុងចំណោមក្រុមមនុស្ស ដែលគ្មានឱកាសរកប្រាក់ចំណូលចិញ្ចឹមជីវិត និងងាយរងគ្រោះបំផុត នៅក្នុងពិភពលោក។

អ្នកជំនាញសិទ្ធិមនុស្សទទួលស្គាល់ថា ជនជាតិដើមភាគតិច ក្លាយជាជនរងគ្រោះនៃកង្វះខាតផ្នែកសេដ្ឋកិច្ច ការប្ដូរទីលំនៅដោយបង្ខំ ភាពអន្ដរាយផ្នែកបរិស្ថាន ភាពចលាចលសង្គម និងនយោបាយ និងយោធូបនីយកម្ម។ អ្នកជំនាញសិទ្ធិមនុស្ស អំពាវនាវឱ្យរដ្ឋទាំងឡាយ ត្រូវទទួលស្គាល់សិទ្ធិទាំងឡាយនៃជនជាតិដើមភាគតិចដូចជា សិទ្ធិស្វ័យសម្រេច សិទ្ធិកម្មសិទ្ធិលើដីធ្លី សិទ្ធិអាស្រ័យផល សិទ្ធិទទួលបានសញ្ជាតិ សិទ្ធិខាងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិខាងសុខភាព សិទ្ធិខាងវប្បធម៌ និងភាសា។ ក្រុមជំនាញសិទ្ធិមនុស្ស ជំរុញឱ្យប្រទេសទាំងឡាយ ត្រូវផ្ដល់សេវាសង្គមកិច្ច និងវប្បធម៌ឱ្យបានគ្រប់គ្រាន់ដល់ជនជាតិដើមភាគតិចដូចជា បំណកប្រែភាសា ការអប់រំ និងឱកាសខាងសេដ្ឋកិច្ច។

ក្រុមជំនាញសិទ្ធិមនុស្ស បានរំលឹកប្រទេសទាំងអស់ថា ជនជាតិដើមភាគតិច នៅជុំវិញពិភពលោក មានសិទ្ធិ ទទួលបាននូវការទទួលស្គាល់ និងកិច្ចការការ ដោយយោងតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមភាគតិច ហើយអ្នកជំនាញ បានលើកទឹកចិត្ដឱ្យប្រទេសទាំងអស់ គួរចាត់វិធានការណ៍ចាំបាច់ទាំងឡាយ ដើម្បីផ្ដល់ការគាំពារដល់ជនជាតិដើមភាគតិច ជាពិសេស នៅក្នុងបរិបទនៃការធ្វើអន្ដោប្រវេស្ដន៍ និងការផ្លាស់ប្ដូរទីលំនៅឆ្លងកាត់ព្រំដែន ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist