បើយោងតាមប្រភពសារព័ត៌មាន Asiaone ដែលបានចេញផ្សាយនាប៉ុន្មានមុននេះ បាន
អោយដឹងថា មានស្រ្តីម្នាក់បានសំលាប់កូនរបស់ខ្លួន រហូតទាល់តែស្លាប់ ដោយបានប្រើ
ប្រាស់ដុំថ្ម។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា ស្រ្តីរូបនោះរស់នៅក្នុងតំបន់
Madurai ដែលស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានក្រុមភ្នាក់ងារសមត្តកិច្ចបានធ្វើការ
ឃាត់ខ្លួន បន្ទាប់ពីបានសំលាប់កូនប្រុសរបស់ខ្លួនវ័យ 30 ឆ្នាំ។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងផុតទៅថ្មីៗនេះ ដែល
ស្រ្តីជាម្តាយ បានសំលាប់កូនប្រុសរបស់ខ្លួន ដោយដុំថ្មទម្ងន់ធ្ងន់ រហួតទាល់តែស្លាប់នៅត្រង់
ក្យាលបន្ទាប់ពីពួកគេបានមានជំលោះនឹងគ្នា ហើយស្របពេលដែលកូនប្រុសរូបនោះស្តិតនៅក្នុង
ស្ថានភាពស្រវឹងផងដែរ។

ទន្ទឹមនឹងនេះ បើតាមប្រភពព័ត៌មានដដែលបានបន្ថែមថា ស្រ្តីជាម្តាយរូបនោះមានឈ្មោះ Petham-
mal វ័យ 50 ឆ្នាំ នឹងកូនប្រុសដែលជាជនរងគ្រោះ មានឈ្មោះ Pon Irulan វ័យ 30 ឆ្នាំ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone