(ភ្នំពេញ)៖ រថយន្ដ Mercedes សេរ៊ីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ ដ៏ស្រស់ស្អាតបានបើកក្នុងល្បឿនយ៉ាងលឿន លុះដល់ផ្លូវបំបែកមិនបង្អន់ល្បឿន បានជ្រុលទៅបុកជាមួយរថយន្ដ Nissan យ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតធ្ងន់ តែសំណាងល្អមិនមានអ្នករងគ្រោះធ្ងន់ធ្ងរនោះទេ។ ហេតុការណ៍នេះបានកើតឡើងនាម៉ោង១១៖០០យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ កែងផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងហេតុបានឱ្យដឹងថា នៅម៉ោងខាងលើគេបានឃើញរថយន្ដបង្កម៉ាក Mercedes ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-3517 ខាងលើបើកបរដោយបុរសម្នាក់ រួមនិងនារីម្នាក់ដ៏ស្រស់ស្អាតក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចមកកើត លុះបើកឡើងមកដល់ផ្លូវបំបែក៥៩៨ ក៏មានរថយន្ដ Nissan ដឹកទំនិញបើកបរដោយបុរសម្នាក់ រួមជាមួយព្រូម្នាក់បានមកដល់ដែរ តែដោយសាររថយន្ដ បង្កខាងលើបើកក្នុងល្បឿនលឿនពេក មិនអាចចាប់ហ្រាំងទាន់ក៏បានជ្រុលទៅបុកពេញមួយទំហឹងជាមួយរថយន្ដ Nissan តែម្ដង បណ្ដាលឱ្យរថយន្ដទាំងពីររងការខូចខាតធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នកណារងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅវាស់វែង និងស្ទួចយករថយន្ដទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី