ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បាននិងកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ហុងកុង ដើម្បីកៀងគរ និងទាក់ទាញវិនិយោគចូលមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញឲ្យអ្នក វិនិយោគ និង រដ្ឋាភិបាលហុងកុង នាំយកផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារហុងកុង។

ក្នុងដំណើរទៅកាន់ទីក្រុងហុងកុង ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និង វិនិយោគរយៈពេលមួយសប្តាហ៍ លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពីភាក្សាជាច្រើន ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលហុងកុង និង ក្រុមអ្នកវិនិយោគ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏ត្រូវបានទូរទស្សន៍សេដ្ឋកិច្ចដ៏ល្បី Bloomberg អញ្ជើញទៅធ្វើបទសម្ភាសន៍ បង្ហាញ ការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាបរិយាកាស នៃការវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ។

ខាងក្រោមជាវីដេអូ បទសម្ភាសន៍រវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោកស្រី Angie Lau អ្នកព័ត៌មាន ទូរទស្សន៍ Bloomberg កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤៕

<object width="500" height="428" data="http://www.youtube.com/v/ehmAqEUUqh8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ehmAqEUUqh8&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល