ភ្នំពេញ៖ តារាចម្រៀងស្រីរាងតូល្អិតសម្បុរ ស្រអែមស្រស់ វ័យទើបតែ២០ ឆ្នាំ កញ្ញា សុភ័ក្រ កុសុម៉ា
បានទម្លាយប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ នាងទើបតែបានចូលជ្រក ក្នុងផលិតកម្មថ្មីមួយ ដែលទើប
បង្កើតឡើង កាលពីពេលថ្មីៗមកនេះ ខណៈដែលកន្លង មកជាច្រើនឆ្នាំ នាងមានឈ្មោះជា តារា
ចម្រៀង ក្រៅផលិតកម្ម។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹក ថ្ងៃទី៨ ខែកក្កដា
ឆ្នាំ២០១៣ នេះ ស្រីស្រស់ ទងវង កញ្ញា សុភ័ក្រ កុសុម៉ា បាននិយាយរាយរាប់ ប្រាប់ឲ្យដឹងថា សព្វ
ថ្ងៃនេះនាង មានការមមាញឹក គួរសមជាមួយ នឹងការចេញច្រៀង នៅតាមបណ្តា កម្មវិធីប្រគំតន្រ្តី
នានា របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយចំនួន ។ ទន្ទឹមជាមួយគ្នានេះ នាងក៏មានផលិតកម្ម
ដើម្បីជ្រកកោណ ហើយផងដែរ។ តារាស្រីសាច់ខ្ចី សុភ័ក្រ កុសុម៉ា បាននិយាយបន្តថា "ចាស….
បង! ការងារសិល្បៈរាល់ថ្ងៃនេះ គឺរវល់ច្រើន ។ ម្យ៉ាងទៀតពេលនេះ ខ្ញុំក៏បានចូលច្រៀងឲ្យផលិត
កម្មថ្មីមួយ ដែលទើបបង្កើតឡើង ក្នុងឆ្នាំ២០១៣នេះ គឺមានឈ្មោះថា Relode music"។

កញ្ញា សុភ័ក្រ កុសុម៉ា បានបន្តថា សម្រាប់ការចូលច្រៀង នៅក្នុងផលិតកម្មថ្មី មានឈ្មោះថា
Relode music នេះ គឺនាងបានចុះកុងត្រា រយៈពេល៣ ឆ្នាំ។ បច្ចុប្បន្ននេះនាងបាន ថតចម្រៀង
ចំនួនពីរបទ ដែលគ្រោងនឹងចាប់ ផ្តើមដំណើរការដាក់លក់ នៅលើទីផ្សាក្នុងពេលខាងមុខនេះ។

ជាមួយនឹងការរកបានទ្រនំថ្មី ដើម្បីជ្រកនេះដែរ កញ្ញា កុសុម៉ា ក៏បានដាក់ក្តីសង្ឃឹមថា ក្រោយពី
បទចម្រៀង របស់នាងបាន ដាក់ លក់នៅលើទីផ្សាហើយនោះ នាងនឹងទទួលបានការគាំទ្រ ពី
សំណាក់ទស្សនិកជន ក៏ដូចជាមិត្តៗយុវវ័យ។

តារាចម្រៀងវ័យក្មេង កញ្ញា សុភ័ក្រ កុសុម៉ា ជាអតីតតារាចម្រៀង ស្រីប្រចាំនៅផលិតកម្ម រស្មី
នាគមាស នៅអំឡុង ឆ្នាំ២០០៧ ប៉ុន្តែក្រោយមក ដោយសារ ផលិតកម្មបានផ្អាកការថត នាងក៏
បានចេញដើរ ច្រៀងនៅខាងក្រៅ ដូចជាការប្រគំតន្រ្តី តាមស្ថានីយទូរសទ្សន៍ជាដើម។ បច្ចុប្បន្ន
នេះក្រៅពី ការច្រៀង នាងបានបើកកន្លែងបម្រើសេវាកម្ម អ៊ីនធឺណេត មួយ មានឈ្មោះថា កុសុ
ម៉ា អនឡាញ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល