ព័ត៌មានបច្ចេកវិទ្យា ៖ ភ្នាក់ងារស៊ើប អង្កេត សហរដ្ឋអាមេរិក FBI ទទួលបានជោគជ័យហើយ ក្នុង ការបំបែកលេខកូឌសម្ងាត់ទូរស័ព្ទដៃ iPhone របស់ ភារវជន Syed Rizwan Farook ដោយគ្មានជំនួយពី ក្រុមហ៊ុន Apple ក្រោយពឹងភាគីទី ៣ ដោយអាថ៍កំបាំង ខណៈភាពជោគជ័យប្រការនេះ នាំមកនូវការបញ្ចប់ រឿងក្តីរវាងក្រុមហ៊ុន Apple និង FBI នេះបើយោងតាមនាយកដ្ឋានយុត្តធម៌សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា អំឡុងខែ កុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Apple បាន ប្តឹង ជំទាស់ទៅនឹងតុលាការដែល ចេញសេចក្តីបង្គាប់បញ្ជាអោយក្រុមហ៊ុនរបស់ខ្លួន សរសេរកម្មវិធីថ្មីមួយដែលអាចអោយមន្រ្តីផ្លូវ ការធ្វើការលុកលុយចូលទូរស័ព្ទដៃ iPhone ភារវជនដែលមានឈ្មោះថា Syed Rizwan Farook ។ ប៉ុន្តែនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ មន្រ្តីផ្លូវការ គូសបញ្ជាក់ឲ្យដឹងថា ភ្នាក់ងារស៊ើបអង្កេតរបស់ខ្លួន ពោល FBI អាចបំបែកលេខកូដសម្ងាត់បានហើយ ក៏ដូចជា អាចទាញយកទិន្នន័យពីទូរស័ព្ទដៃ iPhone របស់ភារវជនបានហើយ ខណៈស្នើអោយមានការដកពាក្យប្តឹងជំទាស់ក្រុមហ៊ុន Apple ។

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ភារវជនដែលមានឈ្មោះថា Farook និងភរិយារបស់លោក បានធ្វើការវាយប្រហារបាញ់សម្លាប់រង្គាល មនុស្ស ១៤ នាក់ នៅរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋ អាមេរិក អំឡុងខែ ធ្នូ កន្លងទៅនេះ ។ ក្រោយចុះអន្តរាគមន៍ ខ្មាន់កាំភ្លើងទាំង ២ នាក់ ត្រូវ មន្រ្តីប៉ូលីសបាញ់សម្លាប់ ។ ក្រោយៗមកទៀត FBI គូសបញ្ជាក់ក្តែងៗឲ្យដឹងថា ខ្លួនតម្រូវតែទាញ យកទិន្នន័យពីទូរស័ព្ទដៃ iPhone ភារវជន ដើម្បីកំណត់ឲ្យបានថាតើ ភារវជន បានធ្វើការងារជា មួយជនណាមួយផ្សេងទៀតដែរឬទេ ពាក់ព័ន្ធនឹងការវាយប្រហារបាញ់សម្លាប់មនុស្ស ។

- អាន ៖ ក្តៅៗពីអាមេរិក ៖ FBI ផ្ទុះសង្គ្រាមជាមួយ Apple ពីរឿង Unlock ទូរស័ព្ទ iPhone របស់ភារវជន

ប្រែសម្រួលដោយ ៖ តារា

ប្រភព ៖ ប៊ីប៊ីស៊ី