CamNews

និស្សិតច្បាប់ ស្រវឹងស្រាទាំងថ្ងៃ បើក រថយន្ដ បុករះ រថយន្ដ និងម៉ូតូ ២គ្រឿង មិនទទួលខុសត្រូវ

ភ្នំពេញ ៖ និស្សិតរៀនផ្នែកច្បាប់ នៅ សកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ បានបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្ដស្រវឹង រួចហើយជ្រុលទៅបុករថយន្ដកូរ៉េ ដឹកទំនិញ បន្ដទៅបុកអ្នកបើកម៉ូតូម្នាក់ បណ្ដាល ឱ្យរងរបួស ប៉ុន្ដែ និស្សិតច្បាប់ដ៏ ជម្លើយរូបនេះ មិនទទួលស្គាល់កំហុសរបស់ខ្លួន ថែមទាំងជេរប្រមាថសមត្ថកិច្ច និងប្រើ ពាក្យឌឺដង ទៅភាគីរថយន្ដកូរ៉េ និងម៉ូតូ ដែលជាជនរងគ្រោះ ឱ្យទៅដោះស្រាយគ្នា នៅខណ្ឌ បើចង់បានសំណងនោះ ។

មន្ដ្រីនគរបាលចរាចរណ៍ ខណ្ឌមានជ័យ និងសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅជួយអន្ដ រាគមន៍ នៅកន្លែងកើតហេតុបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅតាមផ្លូវលេខ ៣៦៩ ភូមិ ព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដកាមរីបាឡែន ពណ៌ស បិទកញ្ចក់ខ្មៅគ្មានស្លាកលេខ បើកដោយយុវជនម្នាក់ ដោយមានអាការៈស្រវឹង លុះដល់ចំណុច កើតហេតុនោះ បានរ៉េចង្កូតទៅបុករថយន្ដ កូរ៉េ ដឹកទំនិញ១គ្រឿង រួចហើយរថយន្ដ បង្ក បានជ្រុលទៅបុកម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកដោយបុរស ម្នាក់ បណ្ដាលឱ្យដួលរងរបួសស្រាល ។ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្ដរាគមន៍ ហើយធ្វើការសួរនាំ ។ ក្រោយការសួរនាំ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករថយន្ដបង្ក ឈ្មោះ សាំង មីនា អាយុ២៥ឆ្នាំ ជានិស្សិតច្បាប់ ស្នាក់នៅសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ដោយ ឡែក អ្នកបើករថយន្ដកូរ៉េឈ្មោះ ឃី ប៊ុនហៀង អាយុ ៥៣ឆ្នាំ រស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងអ្នកបើកម៉ូតូឈ្មោះ សំ បាន អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍អ្នកបើក រថយន្ដរូបនេះ ដែលមានអាការៈស្រវឹងផង នោះ បានស្ដីបន្ទោសសមត្ថកិច្ចពេលចុះទៅ ជួយអន្ដរាគមន៍ ហើយនៅពេលដែលភាគី ជនរងគ្រោះ ជាអ្នកបើករថយន្ដ និងម៉ូតូ ទាមទារសំណង ស្រាប់តែជនបង្កគ្រោះថ្នាក់ ចរាចរណ៍ បានប្រើពាក្យសំដីឌឺដងឱ្យទៅ យកលុយនៅខណ្ឌ ច្បាស់ជាដឹងគ្នាហើយ ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុរថយន្ដ បង្ករថយនកូរ៉េ និងម៉ូតូ របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល