ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធមួយក្រុម ដែលបានបំបែកខ្លួនកាលពីដើម ឆ្នាំនេះ ចេញពីក្រុមឧទ្ទាមអាល់កៃដានោះ ត្រូវបានសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ត្រូវបាន សម្លាប់ដោយជោគជ័យហើយ តាមរយៈការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងជើងឆៀង ខាងលិចប្រទេសស៊ីរី ។

មេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធ លោក Abu al-Faraj al-Masri បាន ស្លាប់បាត់បង់ជីវិតនៅក្នុងខេត្ត Idlib នេះបើយោងតាមការគូសបញ្ជាក់ពីក្រុមសកម្មប្រយុទ្ធ Jabhat Fateh al-Sham group ដែលត្រូវបានគេធ្លាប់ស្គាល់ឈ្មោះថា ក្រុម Nusra Front នៅពេលដែលមានទំនាក់ទំនងជាមួយ នឹងក្រុមអាល់កៃដា ។ ដោយឡែក មន្ទីរបច្ចកោណសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ឲ្យដឹងថា ខ្លួនក៏តាមប្រមាញ់សមាជិកក្រុមអាល់កៃដាដូចគ្នាដែរ ។

របាយការណ៍បញ្ជាក់ឲ្យដឹងថា មេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធលោក al-Masri ត្រូវបាន សម្លាប់ នៅពេលដែលរថយន្តរបស់លោក កំពុងតែធ្វើដំណើរនៅជិតព្រំប្រទល់ដែន ប្រទេស ទួរគី ។ គួររំឮកថា លោក al-Masri គឺជា មេដឹកនាំកំពូលក្រុមសកម្មប្រយុទ្ធ Jabhat Fateh al-Sham ដែលជាក្រុមសកម្មប្រយុទ្ធមួយក្រុមដ៏មានឥទ្ធិពលមួយ ក្នុងការវាយប្រហាររដ្ឋាភិបាល លោក Bashar al-Assad នៅក្នុងប្រទេសស៊ីរី ។ ក្រុមសកម្មប្រយុទ្ធមួយនេះ បានបំបែកខ្លួនចេញ ពីក្រុមឧទ្ទាមអាល់កៃដា កាលពីចុងខែ កក្កដា ដោយប្តូរឈ្មោះចេញពីឈ្មោះដើម Nusra Front ។ Al-Masri ដែលមានឈ្មោះពិត Ahmed Salama Mabrouk ធ្លាប់បានបង្ហាញវត្តមានជាមួយនឹង បណ្តាមេដឹកនាំក្រុមសកម្មប្រយុទ្ធឯទៀត ចេញមុខតាមរយៈឃ្លីបវីដេអូ ស្តីពីការវិវត្តន៍របស់ក្រុម ឧទ្ទាមរបស់ខ្លួន។ ក្រុមសកម្មប្រយុទ្ធ Jabhat Fateh al-Sham ត្រូវបានអាមេរិក ស៊ីរី ក៏ដូចជា រុស្ស៊ី ចាត់ចូលទៅក្នុងបញ្ជីស្បែកខ្មៅ ថាជាក្រុមភារកម្មដ៏មានឥទ្ធិពល ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី