CamNews

មនុស្សសម័យនេះអីក៏សហាវយ៉ាងនេះ

(បាត់ដំបង)៖ ទំនាស់ផ្តើមចេញពី​ពាក្យសម្តីក្នុង​ពេលផឹកស៊ី​ជាមួយគ្នា បានឈានដល់ផ្ទុះ​ហឹង្សាកាប់​សម្លាប់គ្នា បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់ស្លាប់ ហើយជនល្មើស​បានរត់គេចខ្លួន​​បាត់ស្រមោល។ ករណីនេះ​បានកើតឡើង​កាលពីវេលា​ម៉ោង២០និង០០នាទី​ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិផ្លូវ០៦ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ហើយជនដៃដល់​បានរត់គេចខ្លួនបាត់។ ចំណែកសព​ជនរងគ្រោះសមត្ថកិច្ច បានប្រគល់​ទៅឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាមប្រពៃណី។

តាមសំដីសមត្ថកិច្ចបានអះអាងថា កាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ផ្លូវ០៦ ឃុំតាក្រី ស្រុកកំរៀង មានករណី​មនុស្សឃាតមួយ​បានកើតឡើងដោយសារតែ ទំនាស់ផ្តើមចេញពីពាក្យសម្តី ក្នុងពេលផឹកស៊ី ហើយឈានទៅដល់ការកាប់សម្លាប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់​ស្លាប់ពេលដឹក​ទៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ សាន ទូច ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់ភូមិអន្លង់ ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានកាប់និងចាក់ជនរងគ្រោះឈ្មោះ ម៉ង់ ភេទប្រុសអាយុ២៥ឆ្នាំ មានមុខរបរជាកម្មករ រស់នៅខេត្តសៀមរាប បណ្តាលអោយស្លាប់​នៅពេលដឹក​ទៅដល់មន្ទីរពេទ្យ​កងពលតូចលេខ៥៣៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី