CamNews

Sir Alex Ferguson រិះគន់ចំៗ ទៅលើថ្នាក់ដឹកនាំកំពូលក្លឹប Chelsea ចំពោះការសម្រេចចិត្ដ លើគ្រូបង្វឹក

ព័ត៌មានកីឡា៖​​ អតីតគ្រូបង្វឹកដ៏ឆ្នើមប្រចាំនៅក្លឹប Man United លោក Sir Alex Ferguson បានថ្លែង និង​រិះ​គន់ដោយផ្ទាល់ចំពោះការសម្រេចចិត្ដរបស់ ថ្នាក់ដឹកនាំកំពូលក្លឹប Chelsea​ ប្រសិនជាចង់ដកលោក Jose Mourinho​ មែននោះ ។

Chelsea ក្រោយពេលឈានជើងចូលរដូវកាលថ្មី ពិតជា​មានការថយចុះជាខ្លាំងនៃទម្រង់លេង ខណៈដែល​១៥ ការប្រកួត ចាញ់អស់ ៨ការប្រកួតទៅហើយ ហើយបច្ចុប្បន្នកំពុងតែគ្រងតំណែង​នៅលេខរៀងទី ១៤ក្នុងតារាង​​។ ភាពថយចុះនេះ ត្រូវបានគេមើលឃើញថា តំណែងរបស់លោក Jose Mourinho ទំនងជាមិនអាច​គង់វង្សដល់រដូវកាល ក្រោយនោះទេ អាចនឹងត្រូវលោក Roman Abramovich ម្ចាស់ក្លឹប បញ្ឈប់ត្រឹមពេល​ណាមួយ ក្នុងរដូវកាលនេះ។ តែទោះជាយ៉ាងណា ការសម្រេចចមិនទាន់មានលទ្ធផលនៅ​ឡើយ នោះទេ​។

លោក Sir Alex Ferguson ក៏បានរិះគន់ចំៗផងដែរ ប្រសិនជាលោក Roman Abramovich ពិតជាសម្រេចបណ្ដេញ Jose Mourinho មែននោះ ។ លោកបានថ្លែងថា Roman Abramovich ពិតជាមនុស្សម្នាក់ល្ងង់បំផុត ដែល​ដេញ Mourinho ចេញ។ គ្មានចំណុចណាមួយ ដែលត្រូវដេញគាត់ចេញនោះទេ ព្រោះគាត់គឺជាគ្រូបង្វឹកល្អ​គ្រប់ពេលវេលា។ កន្លងមក Chelsea បានបណ្ដេញគ្រូបង្វឹកអស់មិនតិចទេ​ចន្លោះរយៈពេល ១០ឆ្នាំចុងក្រោយ ហេតុនេះគួរតែសិក្សាឡើងវិញ នូវបញ្ហាមួយនេះ។ Mourinho គឺជាមនុស្សដែលគួរ​ឲ្យទុកចិត្ដ​ និងពឹងពាក់បាន នឹងមិនត្រឹមតែប៉ុណ្ណោះ គាត់ពិតជាអាច ដោះស្រាយរាល់បញ្ហាដែលកើតឡើង ។ ដូច្នេះប្រសិនជា Roman Abramovich ពិតជាចង់ដេញ Mourinho មែន នោះគឺជារឿងដែលឆោតល្ងង់បំផុត ។

Jose Mourinho បានវិលត្រលប់ចូលមក Chelsea វិញកាលពីឆ្នាំ ២០១៣ ក្រោយពីបានបន្សល់ទុកនូវស្នាដៃល្អដល់អតីតក្លឹបដឹកនាំកន្លងមក ហើយលោក ផ្ទេរចូលមកកាន់ Chelsea នេះក៏បានជួយលើកមុខ​ក្លឹប​ឲ្យមានភាពកាន់តែល្បីល្បាញខ្លាំងឡើង ដោយប្រជែងបានពានរង្វាន់ដល់ទៅ ២ក្នុងរដូវកាលតែមួយ គឺ Capital One Cup និង Premier League ។ ទាំងនេះបញ្ជាក់ថា ការដឹកនាំរបស់គាត់ ពិតជាខ្លាំងក្លា ។

ចំពោះការដឹកនាំក្នុងរដូវកានថ្មីនេះ លោក Sir Alex Ferguson ក៏មានការភ្ញាក់ផ្អើលលាន់មាត់ដែរថា គឺជា​លើកទីមួយរបស់គាត់ហើយ ហើយក៏ជាប្រវត្ដិសារសម្រាប់អាជីពអាគ្រូបង្វឹករបស់ Mourinho ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី