(ភ្នំពេញ)៖ ស្របពេលដែលសង្គ្រាមពាក្យសម្តី នៃភ្លើងស្នេហាត្រីកោណ រវាងអតីតពិធីការិនីកូនពីរ អ្នកនាង ឈិន ច័ន្ទសុធារី ជាមួយតារាស្រីវ័យក្មេងរូបស្រស់ កញ្ញា លី ឌីណា ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ មិនទាន់ទាំងបានមួយចម្អិនកំពិសផង ស្រាប់តែថ្មីៗកន្លងមកនេះ ក៏មាននារីម្នាក់បានចេញមុខសរសេរ Comment ការពារភាគីខាងកញ្ញា លី ឌីណា ដោយចោទមកលើ អ្នកនាង ឈិន ច័ន្ទសុធារី ថា «ជាមនុស្សវិកលចរិត ព្រោះតែប្រច័ណ្ឌប្តីខ្លាំងហួសហេតុពេក»។

តាមរយៈសម្តីរបស់នារីម្ចាស់ Account Facebook ម្នាក់នោះ ក៏បានលើកឡើងដែរថា «មនុស្សវិកលចរិតកុំយកចិត្តទុកដាក់វាអីចេះ តែចោទពីព្រោះប្រច័ណ្ឌប្ដីពេក..»។ ប៉ុន្តែភ្លាមៗនោះ មិនទាន់ត្រូវបានការបញ្ចេញប្រតិកម្មឆ្លើយតប ពីសំណាក់សាមីខ្លួន អ្នកនាង ឈិន ច័ន្ទសុធារី វិញនោះទេ ខណៈគេហទំព័រ khmertalking ធ្វើការចុះផ្សាយ ដោយដាក់ចំណងជើងធំៗថា «អ្នកគាំទ្រ លី ឌីណា ចាត់ទុក ឈិន ច័ន្ទសុធារី ជាមនុស្សវិកលចរិតព្រោះប្រច័ណ្ឌប្តីខ្លាំងហួសហេតុ» បានធ្វើឲ្យអ្នកនាង ឈិន ច័ន្ទសុធារី ផ្ទុះកំហឹងចេញមុខព្រលះមួយអស់ដៃវិញ នៅមុននេះបន្តិច។

អតីតតារាស្រីអ្នកនាង ឈិន ច័ន្ទសុធារី បានចេញមុខប្រតិកម្មឆ្លើយតប ដោយខ្លីនៅលើទំព័រហ្វេកប៊ុករបស់ខ្លួន ដោយបានShare ភ្ជាប់ជាមួយអត្ថបទនោះថា «ហួសចិត្តនាងអើយនាង តើនាងមានចិត្តជាមនុស្ស ឬមួយជាសត្វ?!»។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាងចោទប្រកាន់ខាងលើនេះ បើទោះបីជាភាគី កញ្ញា លី ឌីណា បានបង្ហាញពីភាពស្អាតស្អំថា ខ្លួនពុំមានជាប់ពាក់ព័ន្ធអ្វីឲ្យស៊ីជម្រៅខ្លាំង ជាមួយនឹងលោក សុវណ្ណ មករា ក្ដី ប៉ុន្តែសម្រាប់នាង ឈិន ច័ន្ទសុធារី ហាក់នៅតែមានគំនុំឆេះឆួលនៅក្នុងចិត្តដដែល ពោលមិនអាចរសាយឲ្យអស់ពីដើមទ្រូងឡើយ ខណៈមានតែ ឈិន ច័ន្ទសុធារី និង លោក សុវណ្ណ មករា និង នាង លី ឌីណា ទេ ដែលដឹងថា រឿងរ៉ាវទាំងអស់នេះ ផ្ដើមឡើងពីនរណា ហើយស៊ីជម្រៅកម្រិតណា ទើបកំសួលនៃប្រច័ណ្ឌ របស់ ឈិន ច័ន្ទសុធារី មិនទាន់រលត់បែបនេះ?

សូមបញ្ជាក់ថា ក្រោយពីមានការទម្លាយម្តងជាពីរដង ដោយបានដាក់ការចោទប្រកាន់ថា តារាស្រីកញ្ញា លី ឌីណា បានព្យាយាមជ្រែងស្នេហ៍លោក សុវណ្ណ មករា ចេញពីដើមទ្រូងខ្លួន និងកូនពីសំណាក់អ្នកនាង ឈិន ច័ន្ទសុធារី នោះ ដោយទ្រាំពុំបាន កាលពីថ្មីកន្លងមកនេះ ទាំងលោក សុវណ្ណ មករា ដែលត្រូវជាស្វាមី និងតារាស្រីកញ្ញា លី ឌីណា បានចេញមកបកស្រាយ និងលើកការបដិសេធថា «ពុំមែនជារឿងពិតឡើយ ខណៈនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ!»៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី