CamNews

Pey Pey Dy ខឹង​អ្នករត់​កង់​បី រហូត​ដល់​បង្ហោះ​វីដេអូ​ទាំង​កណ្ដាលថ្ងៃត្រង់

(​ភ្នំពេញ​)៖ តារា​សម្តែង និង​ជា​តារា​ហ្វេ​ស​ប៊ុកដ៏​ល្បីឈ្មើ លោក Pey Pey Dy បាន​បង្ហោះ​ឃ្លីប​វីដេអូ​ខ្លី​មួយ បង្ហាញ​អារម្មណ៍​ហួសចិត្ត​ផង អស់សំណើច​ផង បន្ទាប់​ពី​រថយន្ត​របស់លោក ត្រូវ​បាន​ម៉ូតូ​រ៉ឺម៉ក​កង់​បី​បុក​ពីក្រោយ បណ្ដាល​ឲ្យ​កំពិត និង​ឆ្កូត​ថ្នាំ​មួយផ្នែក​ចំហៀង​ខាងក្រោយ​។​

​តាមរយៈ​វីដេអូ​មាន​រយៈពេល​ជិត​៣​នាទី ដែល​លោក Pey Pey Dy បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​ជា​សាធារណៈ នៅ​ម៉ោង​ប្រមាណ ១​ថ្ងៃត្រង់ ថ្ងៃទី​០៥ ខែ​មីនា​នេះ ដោយ​បាន​និយាយថា​៖ ថ្ងៃនេះ​ចង្រៃ​អ្វី ឬ​ក៏​លោក​ជាន់​ពែន​ណា​គេ​នោះ ទេ​ស្រាប់តែ​ចេញដំណើរ​ពី​ផ្ទះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង បើកបរ​រេ​ពេញ​ផ្លូវ​ក៏​ជ្រុល​ចង្កូត​មក​ប៉ះ​ជាមួយ​រថយន្ត​របស់​ខ្លួន បណ្តាលឲ្យ​ខូចខាត​ឆ្កូត​ឆ្នាំ​យ៉ាងដំណំ​។​

​លោក Pey Pey Dy បាន​និយាយ​បន្ត​ទាំង​សំណើច និង​ហួយ​ចិត្ត​ទៀតថា ការ​ដែល​នាំឲ្យ​លោក​ឈប់​រថយន្ត​ថត​វីដេអូ​បង្ហោះ​ទាំង​កណ្តាលថ្ងៃត្រង់​នេះ មកពី​មាន​អារម្មណ៍​មួម៉ៅ​ពេក​ព្រោះ​កន្លងមក​ធ្លាប់​ឃើញ​បងប្អូន​អ្នក​រត់​ ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយចំនួន​គាត់​មិនសូវ​ជា​គោល​រព​សិទ្ធិ​គ្នា​ក្នុង​ ការបើកបរ​ឡើយ ដូចជា​ពេល​នេះ​អីចឹង ស្រាប់តែ​មាន​រឿងរ៉ាវ​នេះ​កើតឡើង​មក​លើ​លោក​វិញ​ម្តង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក៏​ពិត លោក Pey Pey Dy មិន​រក​រឿង​ទាមទារ​ថ្លែ​សំណង​ពី​ភាគី​ម្ចាស់​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ឡើយ​។ ​

​តារា​ហ្វេ​សប៊ុក​ហ្វេស​ប៊ុក​រូបនេះ ក៏​បាន​សូម​ណូម​ពរ​ដល់​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ទាំងអស់ មេត្តា​បើកបរ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ផង​ចៀសវាង​ការ​បង្គ្រោះ​ថ្នាក់ដ៏​ អ្នកដទៃ ព្រោះថា​លើ​នេះ​ប៉ះចំ​លោក ចុះ​បើ​ចំ​អ្នកដទៃ​វិញ​ប្រហែលជា​គេ​ចាំ​ឲ្យ​សង​ថ្លៃ​ខូចខាត​ជាមិនខាន​៕

<object width="493" height="422" data="http://www.youtube.com/v/cP_ci0PKIu0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/cP_ci0PKIu0&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី