CamNews

គៀត សុវណ្ណាឡាង ត្រូវ​អ្នក​គាំ​ទ្រ ទទូច​ឲ្យ​បោះ​បង់​ក្បាល​មេក្រូ វិល​មក​រក​ការ​សម្ដែង​វិញ

ភ្នំពេញ៖ តារាសម្ដែងល្បីឈ្មោះ ប៉ុន្តែមកធ្លាក់កូដ ពេលវិវត្តន៍ខ្លួនមកជាតារាចម្រៀងកញ្ញា គៀត សុវណ្ណាឡាង ដែលតែកំពុងតែសម្ងំ ក្នុងភាពស្ងប់ស្ងាត់ ហាក់គ្មានបទចម្រៀងណាមួយលេចធ្លោ និងកាន់តែកប់បាត់ទៅ ធ្វើឲ្យទស្សនិកជន ស្ទើរតែភ្លេចនាងទៅហើយ ។ គៀត សុវណ្ណាឡាង ត្រូវបានគេដឹងថា បានទៅសម្ងំក្នុងផលិតកម្ម ហង្សមាស តាំងពីចុង ឆ្នាំ២០១១ តែដោយសារសមត្ថភាព មានកម្រិតទើបនាងត្រូវ ទើរនៅត្រឹមផលិតកម្ម ភ្លេងរីខល ដែលជារួមទ្រនំជាមួយនាង វ៉ានីឡា ប្អូនស្រីលោក សុខ ជំនោរ ។

ថ្មីៗនេះដោយមើលឃើញពីសន្ទុះកេរ្តិ៍ឈ្មោះរបស់ គៀត សុវណ្ណាឡាង កាន់តែឆ្ងាយសន្លឹមទៅៗ អាចធ្វើឲ្យទស្សនិកជន លែងស្គាល់នាងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ្នកគាំទ្រ គៀត សុវណ្ណាឡាង បាននិយាយពួកគេចង់ឲ្យនាង បោះម៉ៃក្រូហ្វូនចោល ហើយត្រឡប់មកមុខកាមេរ៉ាសម្ដែងវិញ ព្រោះបើនៅទៀតក៏មិនបានរីកចម្រើនឡើយមានតែចុះ ហើយអាចបន្តចុះ ជាងនេះបន្ថែមទៀត ទោះផលិតកម្ម ព្យាយាមលើកយ៉ាងណាក៏មិនរួចដែរ ។

អ្នកគាំទ្រភាគច្រើនលើកឡើងថា បើសិន គៀត សុវណ្ណាឡាង បន្តប្រឡូកក្នុងអាជីពសម្ដែង នាងនឹងបានតំណែងជាតួឯក ព្រោះវិស័យភាពយន្ត ហាក់ងើបឡើងវិញ ធ្វើឲ្យតារាសម្ដែងជាច្រើនកំពុងតែកាក់កប មានទឹកមាត់លេបគ្រប់ៗគ្នា ។ ម្យ៉ាងទៀត គៀត សុវណ្ណាឡាង ក៏មានទេពកោសល្យក្នុងការសម្ដែងនេះ ពីធម្មជាតិស្រាប់ គ្មានអ្វីក្នុងការលំបាក ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះឡើងវិញ ប្រជែងជាមួយតារារួមជំនាន់នោះឡើយ ។

តារាចម្រៀង គៀត សុវណ្ណឡាង បាននិយាយថា នៅពេលនេះ ខាងផលិតកម្មមិនបានចងជើង ឬហាមឃាត់នាង មិនឲ្យសម្ដែងឡើយ តែកាលមុនពិតជាហាក់តឹងរឹងបន្តិចមែន សូម្បីតែសម្ដែងឈុតសិចស៊ីពេក ឬឈុតមិនសមរម្យណាមួយក៏មិនអនុញ្ញាតដែរ ប៉ុន្តែនៅពេលផលិតកម្មបើកសិទ្ធិទូលាយ ក៏ដូចជាគ្មានផលិតករណា ទាក់ទងមកនាងដើម្បីហៅសម្ដែងរឿង ព្រោះតែលក្ខខណ្ឌច្រើនហួសហេតុពេក ។

គៀត សុវណ្ណាឡាង បន្តថា ធ្លាប់បដិសេធន៍ឱកាសជាតួឯកជាច្រើនរឿង ព្រោះកិច្ចសន្យាជាមួយផលិតកម្ម ត្រូវបន្តរហូតដល់ឆ្នាំ ២០១៧ ទើបផុត ។ ថ្វីដ្បិតត្រឹមតែ១ឆ្នាំកន្លះទៀត នាងផុតកិច្ចសន្យាមែន តែវ័យរបស់នាងមិនក្មេងដូចមុនទេ ប្រជាប្រិយភាព ក៏មិនអាចដូចពីដំបូងៗដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល