ហុងកុង៖ Sina Weibo របស់ចិន បានឆ្លើយតប តាមបណ្តាញសង្គម Twitter ថា ខ្លួនបានលុបចោលគណនីរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi តាមសំណើរបស់ស្ថានទូតឥណ្ឌា ដោយសារតែភាពតានតឹងរវាងប្រទេសទាំងពីរ នៅតែបន្តជុំវិញជម្លោះព្រំដែន។

ចាប់តាំងពីការបង្ហោះនៅលើ Sina Weibo ជាលើកដំបូងក្នុងឆ្នាំ ២០១៥ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន លោក ម៉ូឌី បានក្លាយជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ជាទៀងទាត់។ លោក មានអ្នកតាមដានជាង ២០០,០០០ នាក់ និង ១០០ផុស មុនពេលគណនីត្រូវបានបិទ។

Sina Weibo បានប្រកាសបិទគណនី នៅល្ងាចថ្ងៃពុធ (ថ្ងៃទី ១ ខែកក្កដា) ។ ការបិទ នេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសឥណ្ឌា បានហាមឃាត់កម្មវិធីចិនរាប់សិបកម្មវិធី រួមមាន Sina Weibo នឹង TikTok បន្ទាប់ពីមានការប៉ះទង្គិចព្រំដែនរវាងប្រទេសទាំងពីរ។

លោក ម៉ូឌី ស្ថិតក្នុងចំណោមមេដឹកនាំបរទេសមួយចំនួនតូច ដែលមានគណនី Weibo ។ អ្នកផ្សេងទៀតរួមមាន Boris Johnson នៃចក្រភពអង់គ្លេស Justin Trudeau នៃប្រទេសកាណាដា និងលោក Nicolas Maduro នៃប្រទេស Venezuela ។

គួរកត់សម្គាល់ថា លោក ម៉ូឌី បានបង្ហាញពីថ្ងៃខែឆ្នាំកំណើតរបស់ប្រធានាធិបតីចិនទាំងពីរ គឺ លោក ស៊ីជីនពីង និង លោក លីខឺឈាង នាយករដ្ឋមន្រ្តីចិន ដោយជូនពរឱ្យពួកគេ "រីករាយថ្ងៃកំណើត" នៅលើ Weibo ។ ការពិភាក្សាអំពីជីវិតឯកជនរបស់មេដឹកនាំជាន់ខ្ពស់ គឺកម្រមានណាស់ នៅក្នុងប្រទេសចិនហើយថ្ងៃខែឆ្នាំកំណើតរបស់ពួកគេភាគច្រើន មិនត្រូវបានបង្ហាញជាសាធារណៈទេ។

ផ្ទុយទៅវិញ មេដឹកនាំចិនកម្រនឹងមានសកម្មណាស់ នៅលើបណ្តាញសង្គម។ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បរទេសដូចជា Facebook និង Twitter ត្រូវបានរារាំងនៅក្នុងប្រទេសចិន៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ channelnewsasia