ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា បានប្រាប់ឲ្យថា កូនទាំង៣រូប របស់កំពូល តារា ចម្រៀងដ៏ល្បីរបស់កម្ពុជា លោក ព្រាប សុវត្ថិ បានចាប់អារម្មណ៍ លើវិស័យកីឡា កាយសម្ព័ន្ធ ហើយបានយក ចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ គួរឲ្យសរសើរចំពោះរូបគេ ទាំង៣នាក់ផងដែរ។

លោកបានបន្តថា កូនទាំង៣រូបរបស់លោក ព្រាប សុវត្ថិ តែងតែមកធ្វើការហ្វឹកហាត់ ជារៀងរាល់ថ្ងៃនូវប្រភេទកីឡា ខាងលើ ដោយសារតែពួកគេ ស្រឡាញ់ និងគាំទ្រកីឡាប្រភេទមួយនេះ។ សម្រាប់ការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំនេះ ពួកគេមិនបានចូលរួមប្រកួតទេ ព្រោះអ្នកទាំង៣រូបហ្វឹកហាត់ ដើម្បីសុខភាព និងការស្រលាញ់ពេញចិត្តតែប៉ុណ្ណោះ។

នេះជាលើកទី១ហើយ សម្រាប់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកីឡាករជាកូនកំពូលចម្រៀង ដ៏ល្បីក្នុងប្រទេសកម្ពុជា មកធ្វើការហ្វឹកហាត់បែបនេះ។ រូបលោកតំណាងឲ្យសហព័ន្ធ មានចិត្តសប្បាយរីករាយឥតឧបមា ចំពោះវត្តមាន កូនប្រុសទាំង ៣នាក់របស់លោក ព្រាប សុវត្ថិ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល