(ភ្នំពេញ)៖ យុវជនវ័យជំទង់ម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក TUNDRA ពណ៌ស គ្មានស្លាកលេខ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៣៧១ ទិសដៅពីកើតទៅលិច រួចហើយជ្រុលទៅបុកចូលទៅក្នុងផ្ទះ របស់ប្រជាពលរដ្ឋ ដែលប្រកបរបររកស៊ីធ្វើទ្វារបង្អួច និងលក់ដូរដែលបណ្តាលឲ្យ ខូចខាតសម្ភារជាច្រើនដែលមាននៅក្នុងផ្ទះ តែមិនបណ្តាលឲ្យម្ចាស់ផ្ទះ ដែលកំពុងសំរាកមានរងរបួស ឬប៉ះពាល់ដល់ជីវិតឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១០៖៥០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលេខ៣៧១ ស្ថិតក្នងភូមិត្នោតជ្រុំទី២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

សាក្សីបានប្រាប់ភ្នាក់ងារ Fresh News ថា មុនកើតហេតុគេបានឃើញ យុវជនម្នាក់បើករថយន្ត TUNDRA តាមបណ្តោផ្លួវ៣៧១ ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ផ្ទះ ដែលមានធ្វើទ្វារបង្អួចនិងលក់ដូរ រថយន្តបានបោលទៅបុកទ្វារ នៅខាងមុខពេញទំហឹង ហើយទម្លុះចូលដល់ក្នុងផ្ទះតែម្តង បន្ទាប់ពីបុកភ្លាមគេឃើញយុវជន ដែលបើករថយន្តបង្ករូបនោះ បើកទ្វាររថយន្តចុះទាំងខ្លួន មានរបួសរួចហើយត្រូវបានប្រជាពលរដ្ឋ ដែលនៅក្បែរនោះជួយហៅរថយន្តសង្គ្រោះដឹក ទៅសង្គ្រោះភ្លាមផងដែរ។

ជាចុងក្រោយខាងរថយន្ត ក៏មានតំណាងចុះមកដោះស្រាយ ជាមួយម្ចាស់ផ្ទះ ដើម្បីសងសំណងនៃការខូចខាតនេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី