CamNews

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមានបិទឱសថស្ថាន ដែលបន្តលក់ឱសថ MAZETA Slim

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានព្រមានបិទរាល់ឱសថស្ថាន ជាពិសេសឱសថស្ថានឈ្មោះ «ផ្សារតាប៉ាង» បើនៅបន្តលក់ឱសថ MAZETA Slim និងឱសថដែលគ្មានចុះលេខបញ្ជិកា ឱសថហាមឃាត់ ឬ ឱសថដែលគ្មានប្រភព ច្បាស់លាស់។

លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បានចេញលិខិតជូនដំណឹង ប្រាប់ម្ចាស់ឱសថស្ថានថា ឱសថឈ្មោះ MAZE  TA Slim  ដែលមានរចនាបទបង្ហាញ និង ការវេចខ្ចប់ជាឱសថបញ្ចុះទម្ងន់ផលិតដោយរោងចក្រ Greatwallbuy International Trading Co., Ltd Cali fornia ជាឱសថនាំចូលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ហើយលក់ចែកចាយតាមឱសថស្ថាន- ឱសថស្ថានរង ដោយពុំបានចុះបញ្ជិកា និង ត្រួតពិនិត្យគុណភាព ប្រសិទ្ធភាព សុវត្ថិភាពពីក្រសួងសុខាភិបាលនោះឡើយ។

នៅក្នុងលិខិតជូនដំណឹង ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ លោក ម៉ម ប៊ុនហេង បានបញ្ជា ឲ្យគ្រឹះស្ថានលក់ឱសថទាំងអស់ ត្រូវបញ្ឈប់ការតាំងលក់ឱសថខាងលើចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងតទៅ បើរកឃើញមាន ការតាំងលក់ឱសថនេះតទៅទៀត និង អនុវត្តទៅតាមច្បាប់ជាធរមាន។

លោករដ្ឋមន្រ្តីបានបញ្ជាទៅគ្រប់មន្ទីរសុខារាជធានី-ខេត្ត ត្រូវមានវិធានការណែនាំ ដល់គ្រប់សាខាគ្រឹះស្ថាននាំចូលឱសថ ឱសថ ស្ថាន ឱសថស្ថានរង ជាបន្ទាន់។

លោក ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ក្រសួងនឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ និងឈានទៅបិទឱសថស្ថានតែម្តង ចំពោះឱ សថស្ថាន ឱសថស្ថានរងទាំងឡាយណា ដែលនៅតែបន្តលក់ឱសថខាងលើ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី