CamNews

មិនគួរ​ឱ្យជឿ ទីតាំងប្រជ្រុយនៅលើមុខ អាចបញ្ជាក់ពីជោគវាសនារបស់អ្នក!

ហោរាសាស្រ្ត ៖ ក្បួនមហាសង្រ្កានចិន ដែលគេស្គាល់ផងដែរថា​ ជាក្បួន Tung Shu នោះ ត្រូវបានគេចាត់ទុកជាគម្ពីរ និងជាក្បួនទស្សន៍ទាយថ្ងៃខែឆ្នាំថាល្អ និងអាក្រក់ ប៉ុន្តែក្បួនតម្រាល Tung Shu នេះ មានអ្វីច្រើនជាងនេះទៅទៀត។ ក្បួននេះ គឺជាប្រភពដ៏មហាសាល នៃរឿងរ៉ាវ ដែលទាក់ទងនឹងហោរាសាស្ដ្រ ក្រម និងនិមិត្ដរូបផ្សេងៗ ដែលទទួលបានពីអ្នកប្រាជ្ញ និងទស្សនវិទូ បុរាណចិន។ ខាងក្រោមនេះ​ យើងនឹងបកស្រាយនូវអាថ៌កំបាំង ពីក្បួនមហាសង្ក្រាន ដែលទាក់ទងនឹងប្រជ្រុយ នៅលើមុខរបស់អ្នក ព្រមទាំងអត្ថន័យ ដែលវាបញ្ជាក់ ដោយយោងទៅលើទីតាំង ដែលវាស្ថិតនៅ។

ជាដំបូង  សូមពិនិត្យ មើលផ្ទៃមុខរបស់អ្នក ដើម្បីរកឱ្យឃើញប្រជ្រុយណាមួយ ហើយបន្ទាប់មករកមើល នៅក្នុងដ្យាក្រាមខាងលើ ដើម្បីកំណត់លេខ ដែលកៀកបំផុតទៅនឹងប្រជ្រុយ នៅលើមុខរបស់អ្នក។  ជាធម្មតា ប្រជ្រុយ តែងតែបញ្ជាក់អត្ថន័សម្រាប់អ្នក ប្រសិនបើវាលេចចេញមកច្បាស់ ហើយវាមានតែមួយទៀតនោះ។ ប្រសិនបើមុខរបស់អ្នកពោរពេញដោយស្នាមអុជខ្មៅ ស្នាមមុន ឬប្រជ្រុយតិចតួច  នោះវាមិនត្រូវបានរាប់ថា ជាប្រជ្រុយសំខាន់នោះទេ។  នៅពេលអ្នក កំណត់បានច្បាស់ ពីទីតាំង ដែលប្រជ្រុយ ស្ថិតនៅហើយ សូមអានអត្ថន័យ ដែលបានសរសេរជាលេខរៀងខាងក្រោម៖

ទីតាំងលេខ១ ដល់ លេខ ៣

ទីតាំងនេះ បញ្ជាក់ថា កាលពីនៅក្មេង អ្នកមានអាកប្បកិរិយា មិនស្ដាប់បង្គាប់  និងជាមនុស្សឯករាជ្យ។ អ្នកមាន គំនិតច្នៃប្រឌិតពីកំណើត និងធ្វើការបានល្អបំផុត នៅពេល ដែលអ្នកត្រូវបានគេ ប្រគល់ការងារឱ្យធ្វើ។ ជាទូទៅ ចៅហ្វាយនាយរបស់អ្នក តែងមានការពេញចិត្ដនូវគំនិតច្នៃប្រឌិតរបស់អ្នក។ ប្រសិនបើអ្នកមានប្រជ្រុយនៅត្រង់ចំណុចនេះ បញ្ជាក់ថា អ្នកមានភាពប៉ិនប្រសប់  នៅក្នុងការធ្វើមុខជំនួញ និងការធ្វើជាចៅហ្វាយផ្ទាល់ខ្លួន ជាជាងការធ្វើការឱ្យនរណាម្នាក់។ អ្វីដែលជាអំណោយទានដ៏ល្អនោះ គឺថាអ្នកមានសំណាងក្លាយជាថៅកែ ដោយខ្លួនឯង។

ទីតាំងលេខ ៤

អ្នក គឺជាមនុស្ស ដែលធ្វើអ្វី ទៅតាមសន្ទុះចិត្ដនឹកឃើញ ដោយជាញឹកញាប់ អ្នកតែងសម្ដែងអាកប្បកិរិយាទាក់ទាញការចាប់អារម្មណ៍ ពីអ្នកនៅជុំវិញខ្លួន ដែលប្រការនេះផ្ដល់ឱ្យអ្នក នូវភាពអំណោយទានផ្នែកទាក់ទាញចិត្ដអ្នកដទៃ និងបុគ្គលិកលក្ខណៈប្រកបដោយថាមពល ប៉ុន្តែអ្នកអាចនឹងមានការលំបាក នៅពេលអ្នក គិតឃើញនូវគំនិតជាច្រើនផងដែរ។ អ្នក មានទំនោរជាមនុស្សចូលចិត្ដវែកញែករកហេតុផលច្រើន ឬឈ្លោះប្រកែក  ប៉ុន្តែការវែកញែករកហេតុផលនេះ មិនធ្លាប់ឈានដល់ចំណុចមួយ ដែលធ្វើឱ្យគូភាគីមានការគុំគួននោះទេ។ ប្រជ្រុយនេះ មានទំនោរផ្តល់ឱ្យអ្នកនូវអត្តរិតផ្ទុះកំហឹង ខឹងឆេវឆាវ ដូច្នេះ អ្នកគួរតែសម្រេចចិត្ត លះបង់នូវអាកប្បកិរិយាបែបនេះ បន្ទាប់មកអ្នកនឹងរកឃើញថា ខ្លួនឯងក្លាយជាមនុស្សចិត្ដធ្ងន់  និងមានសន្តិភាពជាមួយនឹងពិភពលោកជុំវិញខ្លួន។

ទីតាំងលេខ ៥

ប្រជ្រុយ នៅខាងលើចិញ្ចើមបញ្ជាក់ថា អ្នកមានសំណាងខាងទ្រព្យសម្បត្តិ នៅក្នុងជីវិតរបស់អ្នក ប៉ុន្តែអ្នកក៏នឹងត្រូវខំរកវា និងខិតខំធ្វើការ ជាងមនុស្សភាគច្រើនដែរ។ ប្រាក់ចំណូលទាំងអស់ ដែលអ្នករកបាន ត្រូវរក្សាទុកឱ្យបានល្អ ព្រោះមានមនុស្ស ដែលច្រណែននឹងអ្នក ដែលគេអាចប៉ុនប៉ងនិយាយផ្អែមល្ហែមលួងលោម កេងយកទ្រព្យសម្បត្តិរបស់អ្នក។ ត្រូវប្រុងប្រយ័ត្នចំពោះអ្នក ដែលព្យាយាមយកចិត្ដអ្នក នៅក្នុងផែនការចម្រើនផល ឥតហេតុ(ចុងមានបានផ្លូវកាត់) ។ ប្រសិនបើអ្នក មានប្រជ្រុយត្រង់ចំណុចនេះ អ្នកគួរកុំទុកចិត្ដអ្នកដទៃខ្លាំងពេក។ សូមអនុវត្តតាមសភាវគតិរបស់អ្នក និងត្រូវប្រុងប្រយ័ត្ន។ ហើយមិនត្រូវអនុញ្ញាតឱ្យមនុស្សដទៃគ្រប់គ្រងលើហិរញ្ញវត្ថុរបស់អ្នកនោះទេ។

ទីតាំងលេខ ៦

ប្រជ្រុយ នៅត្រង់ចំណុចនេះ បញ្ជាក់ពីភាពវៃឆ្លាត ភាពច្នៃប្រឌិត និងជំនាញ ជាសិល្បករ។ ទេពកោសល្យសិល្បៈ របស់អ្នក អាចនាំមកឱ្យអ្នកនូវទ្រព្យសម្បត្ដិ កិត្ដិយសកេរ្ដិ៍ឈ្មោះ និងភាពជោគជ័យ ។ វាក៏បញ្ជាក់ពីលាភសំណាងខាងទ្រព្យសម្បត្តិដែរ  ប៉ុន្តែលាភសំណាងខាងទ្រព្យសម្បត្ដិនោះ អាចលេចឡើងប្រាកដបាន លុះត្រាតែអ្នកធ្វើតាមបេះដូងរបស់អ្នក ជាជាងប្រកាន់ខ្ជាប់ នឹងមធ្យោបាយធម្មតានៃការរកទទួលទានស្វែងរកទ្រព្យសម្បត្ដិ ។ ភាពជោគជ័យ នឹងចូលមករកអ្នក ប្រសិនបើអ្នកតាំងចិត្ដឱ្យក្លាហាន។

ទីតាំងលេខ ៧

ប្រជ្រុយ នៅក្រោមចិញ្ចើមបញ្ជាក់ថា ក្នុងក្រុមគ្រួសារ នឹងមានជម្លោះទាស់ទែងគ្នា ដែលបណ្តាលឱ្យអ្នកមិនសប្បាយចិត្ត និងទុក្ខព្រួយ។ កត្ដានេះ នឹងប៉ះពាល់ដល់ការងារ និងជីវភាពរស់នៅរបស់អ្នក។ តម្រាលណែនាំឱ្យអ្នកដោះស្រាយការខ្វែងគំនិតគ្នា ដែលអ្នកមាន ជាមួយនឹងសាច់ញាតិរបស់អ្នក ប្រសិនបើអ្នកចង់ បានសន្តិភាព ផ្លូវចិត្ដបន្ដទៅទៀត(សូមរង់ចាំ អានបន្ដ........)៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ fengshuibeginner